发布作品

简体中文

Jorani

· 2019-03-26

តុលាការសម្រេចឃុំខ្លួនយុវជនសរសេរពាក្យ”ឆ្កែ”ពីលើទង់ជាតិខ្មែរ ហើយបង្ហោះ នៅលើបណ្តាញសង្គមហ្វេសប៊ុកពីបទញុះញង់ឲ្យមានការរើសអើង

0

ខេត្តសៀមរាប៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាប លោកឆែ វីរៈ នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩នេះ បានសម្រេចឃុំខ្លួន យុវជនឈ្មោះអោង សុខអាន ដែលយកទង់ជាតិខ្មែរ មកសរសេរពាក្យ”ឆ្កែ” ពីលើ រួចបង្ហោះពេញបណ្តាញហ្វេសប៊ុក ។

ការសម្រេចនេះ បានធ្វើឡើងតាមបទចោទប្រកាន់របស់តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប ដែលចោទយុវជនខាងលើពីបទ ញុះញង់ឲ្យមានការរើសអើង តាមបទបញ្ញត្តិមាត្រា៤៩៦ នៃក្រមព្រហ្មទ័ណ្ឌ។

ជនសង្ស័យឈ្មោះអោង សុខអាន ហៅសង្វារ ហៅហ្វា អាយុ២៦ឆ្នាំ រស់នៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប បានយករូបទង់ជាតិរបស់ព្រះរាជណាចក្រកម្ពុជា មកសរសេរអក្សរ “ឆ្កែ” ដាក់ពីលើ ហើយបង្ហោះរូបភាពនេះតាមបណ្តាញសង្គម Facebook ដែលមានឈ្មោះ «Ong sonAn» ។

លោកឧត្តមសេនីយ៍ហួត សុធី ស្នងការរងនគរបាលខេត្តសៀមរាបបានឲ្យដឹងថា ជនសង្ស័យរូបនេះត្រូវ ត្រូវបានកម្លាំងសមត្ថកិច្ចហៅមកសួរនាំ កាលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩កន្លងទៅ និងបានបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩នេះ បន្ទាប់ពីបុគ្គលរូបនេះ បានសរសេរពាក្យប្រមាថនៅលើទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ហើយយកទៅបង្ហោះជាសាធារណៈនៅលើបណ្តាញសង្គមហ្វេសប៊ុគ កាលពីថ្ងៃទី១៨ ខែមីនាកន្លងទៅដែលនាំឲ្យមានប្រតិកម្ម និងរិះគន់យ៉ាងកក្រើកពីសំណាក់មហាជន និងប្រជាពលរដ្ឋទូទាំងប្រទេស ។

បន្ទាប់ពីមានប្រតិកម្ម ជនសង្ស័យរូបនេះ បានអះអាងថា Account Facebook របស់ខ្លួន ឈ្មោះ «Ong sonAn»ត្រូវបានគេ Hack តែអ្វីដែលសមត្ថកិច្ចរកឃើញគឺ មិនដូចការលើកឡើងរបស់ជនសង្ស័យរូបនេះឡើយ ៕

ជា ស្រស់, ខេង ឧត្តម

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)