发布作品

简体中文

Knongsrok

· 2024-07-30

ពណ៌នាំលាភសំណាងសម្រាប់ថ្ងៃកំណើតទាំង ៧ ក្នុងរយៈពេល ៥ ខែចុងក្រោយមុនដាច់ឆ្នាំនេះ

#ចំណេះដឹង# #ថ្ងៃអាទិត្យ# #ចំណេះដឹងទូទៅ#

2188

សូមណែនាំពណ៌នាំសំណាងសម្រាប់ថ្ងៃកំណើតនីមួយៗ ពណ៌សំណាងសម្រាប់ឆមាសទីពីរនៃឆ្នាំ ២០២៤ នេះ តើអ្នកគួរប្រើពណ៌អ្វីតាមរយៈថ្ងៃដែលអ្នកកើតដើម្បីនាំសំណាងចូលមក? តស់! យើងមកដឹងលម្អិតទាំងអស់គ្នា។

១. ថ្ងៃអាទិត្យ ៖ សម្រាប់អ្នកដែលក្នុងកើតថ្ងៃអាទិត្យ ពណ៌ទឹកក្រូចជួយលើកកម្ពស់សំណាង និងទ្រព្យសម្បត្តិ ចំណែកពណ៌ប្រផេះជម្រុញឱ្យមានភាពជោគជ័យ និងភាពចម្រុងចម្រើន ។

២. ថ្ងៃច័ន្ទ ៖ សម្រាប់អ្នកកើតថ្ងៃច័ន្ទ ពណ៌ខៀវជួយបង្កើនសំណាងរបស់អ្នក ហើយពណ៌ផ្កាឈូកជួយលើកកម្ពស់អាជីព ឬការងារឱ្យទទួលបានជោគជ័យ និងរីកចម្រើន។

៣. ថ្ងៃអង្គារិ៍ ៖ សម្រាប់អ្នកកើតថ្ងៃអង្គារិ៍ ពណ៌បៃតងជួយនាំសំណាង និងទ្រព្យសម្បត្តិ ចំណែកពណ៌ស និងពណ៌លឿង ឬពណ៌សគុជខ្យងជួយនាំមកនូវភាពជោគជ័យ និងកេរ្តិ៍ឈ្មោះ។

៤. ថ្ងៃពុធ ៖ សម្រាប់អ្នកកើតថ្ងៃពុធ ពណ៌ប្រផេះ ឬពណ៌ប្រផេះងងឹត ជួយបង្កើនសំណាង និងនាំមកនូវទ្រព្យសម្បត្តិ ចំណែកពណ៌លឿងជួយឱ្យអ្នកលេចធ្លោក្នុងសង្គម មានកិត្តិយសល្អ និងមនុស្សស្រឡាញ់អ្នក។

៥. ថ្ងៃព្រហស្បតិ៍ ៖ សម្រាប់អ្នកកើតថ្ងៃព្រហស្បត្តិ៍ ពណ៌ក្រហមធ្វើឱ្យអ្នកកាន់តែមានភាពលេចធ្លោ បង្កើនប្រាក់ សំណាង និងក្តីសង្ឃឹមទាក់ទងនឹងប្រាក់ចំណូល និងអត្ថប្រយោជន៍ជាច្រ់ន។ ពណ៌លឿងជួយបង្កើនភាពជោគជ័យរបស់អ្នកក្នុងអាជីពរបស់អ្នក។

៦. ថ្ងៃសុក្រ ៖ សម្រាប់អ្នកកើតថ្ងៃសុក្រ ពណ៌ប្រផេះ ឬពណ៌ខ្មៅជួយទាក់ទាញទ្រព្យសម្បត្តិ ឬនាំមកនូវសំណាងល្អ បង្កើនហិរញ្ញវត្ថុ ហើយពណ៌បៃតងជួយបង្កើតឱកាសល្អក្នុងការស្វែងរកអ្វីថ្មី មានមនុស្សមកជួយ និងបង្កើតឱកាសកាន់តែប្រសើរ។

៧. ថ្ងៃសៅរ៍ ៖ សម្រាប់អ្នកដែលកើតថ្ងៃសៅរិ៍ ពណ៌ក្រហមជួយនាំមកនូវភាពល្អឥតខ្ចោះ សំណាង និងភាពជោគជ័យ។ ពណ៌សជួយនាំមកនូវហិរញ្ញវត្ថុកាន់តែប្រសើរឡើង។ អ្វីក៏ដោយដែលអ្នកសង្ឃឹមនឹងសម្រេចបានដោយជោគជ័យ៕

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (6)

អា ជាតិ

· 02-28

👍👍

Anna HoកូដID51644557

· 02-16

😘

bandith jackie

· 01-30

បានចូលរួម

កូដណែនាំ 91815366

· 01-07

🙏🙏🙏🙏

អូនតា លេខកូដ63230368

· 2024-11-14

🙏🙏🙏

New life កូដ 71978369

· 2024-08-30

🆗🆗🆗

  • 1
前往