
Knongsrok
· 2024-08-09
ស្ងៀមស្ងាត់ជារឿងល្អ! ក្នុងរឿងទាំង ៤ នេះមិនចាំបាច់អន្ទះអន្ទែង សោកសៅពេកទេ ខ្វល់ពេកមានតែទុក្ខ ដាក់សម្ពាធលើខ្លួនឯងតែប៉ុណ្ណោះ
#តានតឹង# #ចំណេះដឹង# #អប់រំ និងការងារ#
1189
ជីវិតនេះយើងជួបទុក្ខ មានបញ្ហាច្រើនណាស់ហើយ ដូច្នេះហើយ កុំដោយសារតែរឿងមួយចំនួន បែរជាដាក់សម្ពាធលើខ្លួនឯងបន្ថែមអី រៀនបន្ធូរភាពតានតឹង ជាមួយនឹងរឿងទាំង ៤ នេះ កុំបាច់ខ្វល់ច្រើនពេកទេ បណ្ដោយខ្លះទៅវាមិនអីឡើយ។
១. កុំតានតឹងនឹងអតីតកាល ៖ ជីវិតគឺជាដំណើរដ៏លំបាក មនុស្សម្នាក់ៗឆ្លងកាត់គ្នាទៅវិញទៅមកដូចអ្នកធ្វើដំណើរអ៊ីចឹង។ ដូច្នេះកុំសោកស្តាយព្រោះអតីតកាលព្រោះយើងត្រូវថែរក្សាបច្ចុប្បន្ន និងអនាគតរបស់យើងឱ្យបានល្អ។ បុគ្គលដែលមានភាពចាស់ទុំពិតប្រាកដ នឹងមិនអនុញ្ញាតឱ្យអតីតកាលប៉ះពាល់ដល់បច្ចុប្បន្នឡើយ។ ទោះអតីតកាលមិនល្អយ៉ាងណាក៏នៅជាអតីតកាលដែរ ដូច្នេះគួរបំភ្លេចវាទៅ ហើយរស់នៅប្រចាំថ្ងៃឱ្យបានល្អប្រសើរ។
២. កុំតានតឹងព្រោះបច្ចុប្បន្ន ៖ ជីវិតរបស់អ្នកប្រហែលជាមិនបានទៅតាមការចង់បាននៅពេលនេះទេ។ អ្នកអាចនឹងនឿយហត់ខ្លាំងជារៀងរាល់ថ្ងៃ ប៉ុន្តែកុំសង្ស័យខ្លួនឯង។ បើអ្នកបោះបង់ខ្លួនឯង គ្មានអ្នកណាអាចគោរពអ្នកបានឡើយ។ ជីវិតនេះប្រៀបបាននឹងសៀវភៅសន្សំមួយ រាល់ការខិតខំប្រឹងប្រែងដែលអ្នកវិនិយោគ ប្រាកដជាទទួលបានរង្វាន់នៅថ្ងៃអនាគត។ ដរាបណាអ្នកព្យាយាម វាមិនដែលយឺតពេលទេ។ ផ្លូវទៅអនាគត គឺស្ថិតនៅក្រោមជើងរបស់អ្នកជានិច្ច មិនស្ថិតក្នុងក្រសែភ្នែកអ្នកដទៃឡើយ។
៣. កុំតានតឹងនឹងអនាគត ៖ មនុស្សជាច្រើនព្រួយបារម្ភអំពីរឿងដែលមិនបានកើតឡើងនៅពេលអនាគត ហើយនេះនាំបញ្ហាដល់ខ្លួនឯង។ អ្វីគ្រប់យ៉ាងនឹងមានចម្លើយ។ កុំគិតថាជីវិតលំបាកពេក អ្នករាល់គ្នាត្រូវដើរទៅមុខយឺតៗ សន្សឹមៗគង់តែដល់គោលដៅ។
៤. អ្វីៗមិនចាំបាច់មត់ចត់ពេកទេ ៖ មនុស្សគ្រប់រូបដែលកើតក្នុងលោកនេះ គឺជាបុគ្គលឯករាជ្យ មិនអាចរកឃើញមនុស្សពីរនាក់ដែលមានចរិតដូចគ្នាទាំងស្រុងនោះឡើយ។ ទោះបីជាភ្នែកដូចគ្នាក៏ដោយ ក៏មនុស្សម្នាក់ៗប្រាកដជាមានទស្សនៈខុសគ្នាដែរ។ ដូច្នេះហើយ កុំតានតឹងហួសហេតុពេក មិនបាច់មត់ចត់គ្រប់រឿងទេ វានឿយហត់ណាស់ ពេលខ្លះឆិនឆៃខ្លះទៅ ទើបគ្មានសម្ពាធ៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
“កុំ” ទាំង ៥ ត្រូវចងចាំឱ្យបានច្បាស់ ដើម្បីកុំឱ្យជីវិតនេះ ត្រូវជួបរឿងខាតបង់ច្រើនពេក

ក្នុងរឿងទាំង ៤ នេះ បើអាចកុំជួយឱ្យសោះ ជួយកាន់តែច្រើនកាន់តែខុស អាចនឹងត្រូវគេស្អប់កាន់តែខ្លាំង

ការពិត ៦យ៉ាង ដែលស្ត្រីគួរចងចាំជានិច្ច ដើម្បីមានទំនុកចិត្ត និងសុភមង្គលក្នុងជីវិត

មនុស្សស្រីទាំងឡាយត្រូវចងចាំ ៥ ឃ្លានេះ ទុកក្រើនរំឭកខ្លួនឯង ដើម្បីដើរឱ្យទាន់សង្គមបច្ចុប្បន្ន

全部评论 (0)