
Knongsrok
· 2024-08-12
កូនភាគច្រើនមើលឪពុកជាគម្រូ! ចង់ឱ្យកូនបានល្អ ឪពុកត្រូវចេះរបៀបចិញ្ចឹមកូនទាំង ៥ យ៉ាងនេះ
#ចំណេះដឹង# #ចិញ្ចឹមកូន# #ចំណេះដឹងទូទៅ# #អត្ថបទអប់រំ#
1136
ការចិញ្ចឹមកូនមិនមែនជារឿងដែលងាយស្រួលនោះឡើយ ដូច្នេះហើយ ក្នុងនាមជាឪពុកម្ដាយត្រូវតែជាគម្រូដ៏ល្អសម្រាប់កូនៗរៀនសូត្រ និងត្រាប់តាម។ ឪពុកម្ដាយដែលល្អ ទើបកូនគោរពកោតខ្លាច ជាពិសេស បុគ្គលដែលជាឪពុក កូនៗភាគច្រើន តែងតែស្ដាប់ និងត្រាប់តាមឪពុក យកឪពុកមកធ្វើជាគម្រូ។ ហេតុនេះហើយ ឪពុកទាំងឡាយ អ្នកត្រូវតែចេះអំពីរបៀបដើម្បីអប់រំ ទូន្មាន ប្រៀនប្រដៅដល់កូនៗ។ ទាំងនេះ គឺជារបៀបចិញ្ចឹមកូនទាំង ៥ ឪពុកគួរតែដឹង។
១. នៅពេលដែលកូនមិនចូលចិត្តការសិក្សា អ្នកត្រូវតែបង្រៀនកូនពីបញ្ហា ការលំបាកភាពនឿយហត់ទៅថ្ងៃមុខ ៖ មានកូនខ្លះគាត់មិនចង់រៀនសូត្រទេ ខ្ជិលមិនស្តាប់។ នៅពេលនេះ ម្ដាយបានណែនាំច្រើនហើយ ប៉ុន្តែមិនបានលទ្ធផលល្អទេ។ ដូច្នេះហើយក្នុងនាមជាឪពុក ត្រូវសម្រេចចិត្តនាំកូនចេញទៅមើលថាមនុស្សខំប្រឹងយ៉ាងណា មនុស្សដែលពុំបានសិក្សា ថ្ងៃមុខត្រូវធ្វើការដោយប្រើកម្លាំងកាយ វាហត់នឿយ វាលំបាកបែបណាខ្លះ។ ការបង្ហាញកូនឱ្យដឹងពីបញ្ហា ការលំបាក ដើម្បីកែប្រែគំនិតមកខិតខំរៀនសូត្រ ដើម្បីថ្ងៃមុខអាចជួយខ្លួនឯងបានផង ក៏អាចធ្វើជាទំពាំងស្នងជួយដល់មនុស្សក្នុងសង្គមជាតិបានផងដែរ។
២. ពេលកូនមិនចាប់អារម្មណ៍នឹងការញុំាអាហារ ជាឪពុកត្រូវនាំកូនដើរ ឬរត់ឱ្យបានច្រើន ៖ នៅពេលដែលកុមារហាត់ប្រាណ ពួកគេនឹងបាត់បង់ថាមពល ដែលនឹងធ្វើឱ្យពួកគេឃ្លាន។ នៅពេលដែលរាងកាយមានសុខភាពល្អ នោះកូននឹងមានសុខភាពល្អដូចគ្នា។
៣. ពេលកូនខ្ជិលច្រអូស ឱ្យឪពុកបង្រៀនធ្វើកិច្ចការផ្ទះ ៖ ការធ្វើកិច្ចការផ្ទះនឹងជួយឱ្យកុមារអភិវឌ្ឍអារម្មណ៍នៃការទទួលខុសត្រូវ និងការឧស្សាហ៍ព្យាយាម។ ក្នុងអំឡុងពេលដំណើរការការងារ កុមារនឹងបង្កើតទម្លាប់នៃការស្ម័គ្រចិត្តធ្វើការងារផ្ទះ ការយល់ដឹងពីភាពស្អាតបាត និងជួយម្តាយរបស់ពួកគេ។
៤. នៅពេលដែលកូនខ្វះទំនុកចិត្ត ឪពុកត្រូវលើកទឹកចិត្ត និងគាំទ្រពួកគេ ៖ ប្រសិនបើកូនធ្វើមិនបានល្អ និងមានអារម្មណ៍សោកសៅ ឪពុកត្រូវតែនៅទីនោះដើម្បីលើកទឹកចិត្ត ឱ្យកម្លាំងចិត្តដល់កូន។ វាគឺជាការបញ្ជាក់ និងការលើកទឹកចិត្តរបស់ឪពុក ដែលនឹងជួយកូនឱ្យមានទំនុកចិត្តឡើងវិញ និងយកឈ្នះលើការលំបាកទាំងឡាយដែលនឹងកើតឡើង។
៥. ពេលកូនមានការភ័យខ្លាច សូមឱ្យឪពុកនាំកូនទៅលត់ដំនៅខាងក្រៅ ៖ ឪពុកអាចនាំកូនទៅដើរលេង ឬបោះជំរុំដើម្បីប្រជែងខ្លួនក្នុងធម្មជាតិ។ ក្នុងអំឡុងពេលនោះ ភាពជាដៃគូ និងការលើកទឹកចិត្តរបស់គាត់នឹងជួយកូនឱ្យកាន់តែមានភាពក្លាហាន៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
កុមារដែលមានសញ្ញាទាំង ៥ នេះងាយនឹងប្រព្រឹត្តខុស បើឪពុកម្តាយប្រដៅមិនបានល្អ កូននឹងក្លាយជាមនុស្សគ្មានអនាគត

ឪពុកម្តាយជាគំរូដ៏ល្អបំផុតសម្រាប់កូន បើឪពុកម្តាយស្លូតបូតនិងចិត្តល្អ កូនរបស់ពួកគេនឹងមានពរជ័យនាពេលអនាគត

កុមារដែលមានបញ្ហាផ្លូវចិត្ត ច្រើនតែកើតចេញពីកត្តា៤យ៉ាងរបស់គ្រួសារ

កូនស្រីរស់ដោយសារគុណឪពុក បើឪពុកមាន៣យ៉ាងនេះកូនស្រីនឹងបានពរធំៗទៅថ្ងៃអនាគត

全部评论 (0)