发布作品

简体中文

TNAOT News

· 2024-08-22

អ្នកគាំទ្រអន្ទះសាររង់ចាំមើល តារាចម្រៀងឯករាជ្យ អ្នកនាង ទេព បូព្រឹក្ស ចេញបទចម្រៀងថ្មី

#NEW NEWS# #ទេព បូព្រឹក្ស# #កម្សាន្ត# #តារាខ្មែរ#

4278

នាពេលថ្មីៗនេះ តារាចម្រៀងឯករាជ្យ អ្នកនាង ទេព បូព្រឹក្ស បានធ្វើឲ្យបណ្ដាអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍ជាថ្មីម្ដងទៀត ខណៈតារាស្រីរូបនេះបានបង្ហោះនូវរូបភាពក្នុងបណ្ដាញសង្គម ពីស្ទាយតុបតែងខ្លួនបែបថ្មីប្លែកៗ និងបង្ហើបពីកម្មវិធី MEET & GREET ទៅកាន់ហ្វេនៗធ្វើឲ្យគ្រប់គ្នាអន្ទះសារចង់ដឹងចង់ឃើញ តើតារាស្រីរូបនេះនឹងមានអ្វីដែលថ្មីជាចំណីចក្ខុទៅកាន់មហាជនបន្ថែមទៀត។

នេះបើយោងតាមការបញ្ជាក់ក្នុងផេកផ្លូវរបស់តារាស្រីរូបនេះបានបង្ហើបប្រាប់អ្នកគាំទ្របែបនេះថា៖ « DRAMA QUEEN COMING SOON TBP FAN MEET & GREET ជាមួយ Album បទ មនោសញ្ចេតនា ជាកាដូរសម្រាប់ហ្វេន»។

គួរបញ្ជាក់ផងដែរថា អ្នកនាង ទេព បូព្រឹក្ស និងលោក G-Devith កំពុងតែទទួលបានសន្ទុះនៃការគាំទ្រខ្លាំងពីសំណាក់មហាជនជាពិសេសយុវវ័យ ដោយគូស្នេហ៍មួយគូរនេះតែងតែ ចំណាយថវិកាផ្ទាល់ខ្លួនផលិតបទចម្រៀងថ្មីៗដ៏អស្ចារ្យ មានរួមបញ្ជូលជាមួយសិល្ប:វប្បធម៌ខ្មែរជាច្រើនប្រភេទ​ គួបផ្សំជាមួយភាពច្នៃប្រឌិតក្នុងការតុបតែងឈុតសំលៀកបំពាក់ និងសកម្មភាពក្នុង MV ទៀតនោះ ទើបធ្វើឲ្យគ្រប់គ្នាស្ងប់ស្ងែងទៅលើកការតាំងចិត្តរបស់តារាចម្រៀងវ័យក្មេងរូបនេះផងដែរ៕ សម្រួលដោយ៖ Sun Darasy

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (1)

salvanna

· 2024-08-23

💓

  • 1
前往