发布作品

简体中文

Harbor Property

· 2024-08-25

មានដឹងអត់តម្លៃដីនៅខណ្ឌកំបូល និងខណ្ឌដង្កោមួយណាខ្ពស់ជាង?

#ខណ្ឌកំបូល# #ខណ្ឌដង្កោ# #តម្លៃដី# #សង្គម# #អចលនទ្រព្យ#

1474

Harbor Property បានចេញផ្សាយរួចមកហើយនូវរបាយការណ៍ឆមាសទី២នៃឆ្នាំ២០២៣រួចមកហើយ អំពីតម្លៃដីនៅក្នុងខណ្ឌកំបូល និងខណ្ឌដង្កោ បើនិយាយអំពីការអភិវឌ្ឍន៍ក្នុងតំបន់ទាំងលំនៅដ្ឋាន ពាណិជ្ជកម្ម ទីផ្សារទិញលក់នៅក្នុងខណ្ឌទាំង២ឃើញថាមានសន្ទុះខ្លាំងដូចគ្នា។

តើតម្លៃដីនៅក្នុងខណ្ឌកំបូល និងខណ្ឌដង្កោមួយណាដែលមានតម្លៃខ្ពស់ជាង ឬមានតម្រូវការជាង? 

យោងតាមទិន្នន័យបានឲ្យដឹងថាខណ្ឌកំបូលមានតម្លៃដីជាធម្យម $460/sqm (សម្រាប់ផ្លូវធំ) និងតម្លៃដីជាមធ្យម  $119.14/sqm (សម្រាប់ផ្លូវតូច)។

ចំណែកឯតម្លៃដីនៅខណ្ឌដង្កោម្លៃដីជាធម្យម  $538.75/sqm (សម្រាប់ផ្លូវធំ) និងតម្លៃដីជាមធ្យម  $189.41/sqm (សម្រាប់ផ្លូវតូច)។

បើប្រៀបធៀបទៅតម្លៃជាមធ្យមយើងឃើញថា តម្លៃដីនៅខណ្ឌដង្កោគឺមានតម្លៃដីខ្ពស់ជាង។ ​​​សូមជម្រាបផងដែរថា ខណ្ឌដង្កោ ស្ថិតនៅភាគនិរតីនៃរាជធានីភ្នំពេញ លាតសន្ធឹងលើផ្ទៃដី ១១១.៧៥ គីឡូម៉ែត្រការ៉េ និងបែងចែកជា ១៣ សង្កាត់។ បច្ចុប្បន្ននេះខណ្ឌដង្កោបានឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងសំខាន់ ដែលមានគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ជាច្រើន ជាពិសេសក្នុងវិស័យអចលនទ្រព្យ និងការកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើន។ ជាការកត់សម្គាល់ តំបន់នេះមានមហាវិថីសម្តេចតេជោហ៊ុនសែនឬផ្លូវ ៦០ម៉ែត្រ ដែលបំពេញបន្ថែមដោយផ្លូវក្រវ៉ាត់ក្រុងទី២ និងទី៣ ដែលជាសញ្ញានៃការវិវត្តន៍យ៉ាងខ្លាំងពីអតីតកាលរបស់វា៕

ប្រភព៖ Key Real Estate

ស្វែងរកគម្រោងអភិវឌ្ឍន៍ និងដីសម្រាប់លក់ នៅប្រទេសកម្ពុជា តាមរយៈ Harbor Property!

អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ៖

Hotline: +855 99 252288, +855 66 252288

(Telegram)/ +855 16 252288

WeChat: HB066886633

ចុចលីងនៅទីនេះដើម្បីធ្វើការស្ទង់មតិឈ្នះរង្វាន់ពី Harbor Property!

អត្ថបទដើម


免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)