发布作品

简体中文

TNAOT News

· 2024-08-30

អបអរសាទរ! អ្នកនាង ប្រាសាទ ដាវីន ក្លាយជាម្ចាស់មកុដ Miss Universe Cambodia 2024

#NEW NEWS# #ប្រាសាទ ដាវីន# #កម្សាន្ត# #តារាខ្មែរ# #Miss Universe Cambodia 2024#

5653

ក្រោយពីកម្មវីធី Miss Universe Cambodia 2024 បានបញ្ចប់ទៅនារាត្រី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ យើងបានរកឃើញម្ចាស់ជ័យលាភីគឺ អ្នកនាង ប្រាសាទ ដាវីន បានក្លាយជាម្ចាស់មកុដ Miss Universe Cambodia 2024 ហើយអ្នកនាងនឹងតំណាងឲ្យកម្ពុជាចេញទៅប្រកួត Miss Universe 2024 ក្នុងខែ​វិច្ឆិកា​ ខាងមុខនេះ​ នៅប្រទេសមុិកសុិក បរវកញ្ញារូបនេះជាស្រ្ដីដែលមានគ្រួសារ និងកូនដំបូងគេនៅក្នុងប្រវត្តិសាស្រ្តកម្ពុជាដែលបានឈ្នះមកុដមួយនេះ ដោយសារតែកម្មវិធីនេះគឺបើកសិទ្ធិ និងឱកាសឲ្យអ្នកមានគ្រួសារអាចចូលរួមប្រកួត និងបញ្ចេញសមត្ថភាពបាន។

ក្នុងការប្រកួតដ៏ស្វីតស្វាននេះ យើងសង្គេតឃើញថា អ្នកនាង ប្រាសាទ ដាវីន មានភាពលេចធ្លោជាងបេក្ខភាពដទៃទៀត ដោយសារតែសមត្ថភាព ដ៏ដូចជាឆ្លើយសំណួរជាភាសាអង់គ្លេស បានយ៉ាងស្ទាត់ជំនាញ និងបុិនប្រសប់ ត្រង់ចំនុចនេះហើយ ទើបធ្វើឲ្យមហាជនគាំទ្រក៏ដូចជាគណៈកម្មការពេញចិត្ត។

គួរបញ្ជាក់ផងដែរថា អ្នកនាង ប្រាសាទ ដាវីន គឺជាតារាសម្តែង តារាបង្ហាញម៉ូត និងជាអ្នកគ្រប់គ្រងកម្មវីធិដែលមានសមត្ថភាព ប្រជាប្រិយភាព ទេពកោសល្យ និងរូបសម្រស់ស្រស់សោភា ដែលទាំងនេះគឺជាភាពជឿជាក់សម្រាប់នាងផងដែរ៕សម្រួលដោយ៖ Sun Darasy

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (2)

លី ផានី

· 2024-08-30

😍

កូដណែនាំមិត្ត 64951616

· 2024-08-30

😊😊😊

  • 1
前往