
Harbor Property
· 2024-08-31
ពេលទិញខុនដូតើយើងទទួលបានប្លង់អ្វី?
#ខុនដូ# #ប្លង់កម្មសិទ្ធិ# #សង្គម# #អចលនទ្រព្យ#
761

ពេលទិញអចលនទ្រព្យនៅកម្ពុជា ដើម្បីធានាថាយើងទិញទទួលបានសិទ្ធិស្របច្បាប់ គឺយើងទិញត្រូវតែមានប្លង់កម្មសិទ្ធិត្រឹមត្រូវ ហើយប្លង់កម្មសិទ្ធិនៅកម្ពុជាមានច្រើនប្រភេទ ដោយឡែកប្លង់រឹង ជាប្លង់កម្មសិទ្ធិ ដែលមានសុវត្ថិភាពជាងគេ និងធានាបាននូវសិទ្ធិជាម្ចាស់ស្របច្បាប់។

សំនួរសួរថាតើនៅកម្ពុជាពេលយើងទិញខុនដូតើយើងនឹងទទួលបានប្លង់កម្មសិទ្ធិប្រភេទអ្វី?
នៅពេលអ្នកសម្រេចចិត្តទិញខុនដូ ឬអគារសហកម្មសិទ្ធិ ដែលសាងសង់រួចរាល់អ្នកនឹងទទួលបានប្លង់ មួយប្រភេទដែលមានឈ្មោះថា វិញ្ញាបនបត្រសម្គាល់ម្ចាស់ចំណែកឯកជន។ តាមពិតទៅវិញ្ញាបនបត្រសម្គាល់ម្ចាស់ចំណែកឯកជនគឺវាតម្លៃដូចទៅនឹងប្លង់រឹងដែរ។
សូមបញ្ជាក់ថាបណ្ណកម្មសិទ្ធិប្រភេទនេះ គឺយើងទៅប្រើប្រាស់បានធម្មតាទូទៅ ហើយយើងក៏អាចយក ទៅដាក់បញ្ជាំនៅធនាគារបានដោយស្របច្បាប់។
មុននឹងសម្រេចចិត្តទិញអគារខុនដូណាមួយត្រូវពិនិត្យ និងពិចារណាឲ្យបានម៉ត់ចត់ ជាពិសេសប្លង់កម្ម សិទ្ធិស្របច្បាប់។ មួយទៀតផងដែរនៅពេលទិញខុនដូ ហើយលោកអ្នកសម្រេចចិត្តចូលទៅរស់នៅ ជាធម្មតាគម្រោងខុនដូ និងគិតថ្លៃសេវាគ្រប់គ្រងប្រចាំខែ ដោយស្ថិតទៅតាមតម្លៃកំណត់ជាក់ស្តែងទៅ តាមគម្រោងខុនដូ។


អានអត្ថបទបន្ថែម៖ ប្រភេទប្លង់កម្មសិទ្ធិនៅកម្ពុជា ដែលអ្នកគួរយល់ដឹង!
ស្វែងរកគម្រោងអភិវឌ្ឍន៍ និងដីសម្រាប់លក់ នៅប្រទេសកម្ពុជា តាមរយៈ Harbor Property!
អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ៖
Hotline: +855 99 252288 , +855 66 252288
(Telegram)/ +855 16 252288
WeChat: HB066886633
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
៦កន្លែងដែលអ្នកមិនគួររំលងពេលបានទៅលេងខេត្តបាត់ដំបងប្រចាំឆ្នាំ២០២៤

អាជីវកម្ម ៥ ដែលបំពេញតម្រូវការ និងផ្ដោតសំខាន់បំផុតសម្រាប់អតិថិជនដែលនៅលីវ ឬអត់គូ

ក្រុមតារានិករទាំង ៤ នេះ ច្រើនតែសម្រេចចិត្តខុសស្ទើរតែគ្រប់រឿង ព្រោះតែស្ទាក់ស្ទើរ រុញរា មិនច្បាស់លាស់

មួយក្នុងចំណោមតារានិករទាំង ៥ នេះ អ្នកនឹងមានសំណាងខ្លាំង មានឱកាសរកលុយបានច្រើន លើសពីការរំពឹងទុក

全部评论 (0)