发布作品

简体中文

TNAOT News

· 2024-09-03

ភ្លៀងធ្លាក់ខ្លាំងចាប់តាំងពីដើមខែកក្កដា បណ្តាលឲ្យប្រទេសប៉ាគីស្ថានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ

#NEW NEWS# #ព័ត៌មាន# #ប្រទេសប៉ាគីស្ថាន# #ភ្លៀងធ្លាក់ខ្លាំង# #ព័ត៍មានអន្តរជាតិ# #រងផលប៉ះពាល់#

10159

យោងតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិបានឲ្យដឹងថា មនុស្សសរុបចំនួន ២៩៣នាក់ស្លាប់ និង ៥៦៤នាក់ផ្សេងទៀតរងរបួសបង្កឡើងដោយភ្លៀងមូសុងនៅប្រទេសប៉ាគីស្ថានក្នុងរយៈពេល ២ ខែចុងក្រោយនេះ ខណៈដែលភ្លៀងធ្លាក់ខ្លាំងបានបន្តបំផ្លិចបំផ្លាញតំបន់មួយចំនួននៅក្នុងប្រទេស។អាជ្ញាធរប៉ាគីស្ថាន បាននិយាយថា ភ្លៀងធ្លាក់ខ្លាំងបណ្តាលឲ្យខូចខាតផ្ទះចំនួន ១៩ ៥៧២ខ្នង ស្ពានចំនួន ៣៩ និងសាលារៀនជាច្រើននៅទូទាំងប្រទេស រួមទាំងសត្វពាហនៈជិត ១ ០៧៧ក្បាលស្លាប់ ចាប់ពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី ៣១ ខែសីហា។តំបន់ដែលរងផលប៉ះពាល់ច្រើនជាងគេត្រូវបានរាយការណ៍ពីខេត្ត Punjab ភាគខាងកើត ដែលមានមនុស្ស ១១២នាក់ស្លាប់ និង ៣០២នាក់ផ្សេងទៀតរងរបួសដោយសារភ្លៀងធ្លាក់ខ្លាំង។ ខេត្តដែលរងផលប៉ះពាល់បន្ទាប់គឺខេត្ត Khyber Pakhtunkhwa ភាគពាយ័ព្យមានមនុស្សស្លាប់ចំនួន ៨៨ នាក់និងរបួស ១២៩នាក់។សូមបញ្ជាក់ដែរថា ភ្លៀងធ្លាក់ពីមធ្យមទៅច្រើនត្រូវបានគេរំពឹងថានឹងកើតមាននៅតំបន់មួយចំនួននៃប្រទេសប៉ាគីស្ថានក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះផងដែរ៕

សម្របសម្រួលអត្ថបទដោយ៖ ម៉ារីណា

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)