发布作品

简体中文

Lookingtoday

· 2024-09-09

វិធីសិតសក់យ៉ាងណា ឲ្យមានរបៀបរៀបរយ និងស្រស់ស្អាត ដើម្បីជាទីចំណាប់អារម្មណ៏

#ចំណេះដឹង# #ចំណេះដឹងទូទៅ# #វិធីសិតសក់#

1273

ការសិតសក់ជាដំណាក់កាលដំបូង បំផុតក្នុងការថែរក្សា សរសៃសក់ ដោយស្រ្តីភាគច្រើន មិនបានចាប់អារម្មណ៍ ចំពោះការសិតសក់នោះទេ។

ប៉ុន្តែអ្នកត្រូវដឹងថា ការសិតសក់ ក៏វាអាចផ្តល់ប្រយោជន៍ ដល់សរសៃសក់បានដែរ ។ ជាមួយគ្នានេះដែរ សក់ ក៏អាចជាមូលហេតុធ្វើឲ្យ សរសៃសក់ស្ងួតប្រេះ និងគ្មានទម្ងន់បាន។

ដោយលែកខាងក្រោមនេះ គឹជាវិធីសាស្រ្តមួយចំនួន ក្នុងការសិត សក់ឲ្យបានត្រឹមត្រូវ ដើម្បីថែរក្សាសក់ឲ្យមាន របៀបរៀបរយ និងស្រស់ស្អាត៖

១. កុំសិតសក់ដែលកំពុងសើមជាដាច់ខាត គួរទុកឲ្យសក់ស្ងួតសិន ។ បច្ចុប្បន្ននេះ មានផលិតផលដែលជួយបំប៉ន សក់ក្រោយពេលកក់សក់រួច និងចំពោះការសិតសក់ផងដែរ ដែលធ្វើឲ្យសក់ដែលទុកចោល ឆាប់ស្ងួត និងងាយសិត មិនចំពាក់គ្នាពេលសក់ស្ងួត ហើយអ្នកអាចចាប់ផ្តើម ធ្វើសក់ដោយប្រើ ម្រាមដៃជាមុនសិន រួចហើយសឹមប្រើក្រាស់ ដែលមានធ្មេញឈាវ ដើម្បីថែរក្សានិងបំប៉ន សរសៃសក់។

២. គ្រប់ពេកសិតសក់ គួរប្រើក្រាស់ធ្មេញធំបន្តិច តែបើចង់ស្អាតជាងនេះ គួរតែចែកសក់ជាដុំៗរួចហើយសិត តែកុំសិតសក់ខ្លាំងពេក ព្រោះវាធ្វើឲ្យសក់ដាច់ជ្រុះងាយ។

៣. ទិញក្រាសនិងច្រាស ដែលមានគុណភាពល្អ គួរតែចោលប្លាស្ទិក ព្រោះក្រាស់គុណភាពមិនល្អ អាចធ្វើឲ្យកើតការជំពាក់សក់ ។ ប្រែសម្រួល៖ ហង្ស សុបញ្ញា

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)