
Lookingtoday
· 2024-09-15
Barcelona សង្ឃឹមថា នឹងអាចរៀបចំកីឡាដ្ឋាន រួចរាល់ស្វាគមន៍ ការប្រកួត Yamal និង Messi
#Barcelona# #កីឡា# #បាល់ទាត់អន្តរជាតិ#
85
យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថា ក្លឹបអេស្បាញ Barcelona មានក្តីបំណងថា នឹងក្លាយ ជាម្ចាស់ផ្ទះរៀបចំការ ប្រកួតដ៏សំខាន់ ដែលអ្នកគាំទ្រ ក្លឹបនឹងអាចទស្សនាជំនួប រវាងអាយដលកំពូលទាំងពីររបស់ខ្លួនគឺ Yamal និង Messi ។
ការប្រកួត Finalissima រវាងក្រុមម្ចាស់ជើងឯក Copa ដែលអាហ្សង់ទីនមាន Messi នឹងត្រូវប្រកួតប៉ះម្ចាស់ជើងឯកអឺរ៉ូ EURO ដែលអេស្បាញមាន Yamal នោះនឹងប្រព្រឹត្ត ទៅក្នុងខែមិនាឆ្នាំ២០២៦ ។
យ៉ាងណាក្តីកីឡាដ្ឋាន Camp Nou ដែលកំពុងស្ថិតនៅ ក្នុងការរៀបចំសាងសង់ ជួសជុលបន្ថែមថ្មីនោះ កំពុងនាំមុខគេក្នុង ការអាចក្លាយជាម្ចាស់ផ្ទះ នៃការប្រកួតនេះ ។
តាមផែនការកីឡាដ្ឋាន Camp Nou ដែលកំពុងជួសជុល នឹងអាចទទួលស្វាគមន៍ បន្ថែមចំនួនអ្នកទស្សនា ដល់ទៅ១០៥,០០០នាក់ ៕
ប្រែសម្រួល៖ស៊ុនលី
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
全部评论 (0)
暂无评论