发布作品

简体中文

TNAOT News

· 2024-09-20

អ្នកគាំទ្រនៅតែលើកទឹកចិត្ត ត្បិតបេក្ខនារី Miss Planet Cambodia 2024 ម្នាក់ ឆ្លើយសំណួរមិនបានល្អ

#NEW NEWS# #Miss Planet Cambodia 2024# #កម្សាន្ត# #តារាខ្មែរ#

5189

បណ្ដាអ្នកគាំទ្រវិស័យបវរកញ្ញា កំពុងតែផ្ទុះការវែកញែក ព្រមទាំងលាយឡំនិងពាក្យរិះគន់ ខណៈបេក្ខនារីប្រលង Miss Planet Cambodia 2024 ម្នាក់ គឺកញ្ញា Ny Phalla តំណាងឲ្យខេត្តកំពង់ធំ បានឆ្លើយសំណួរដោយមានភាពភិតភ័យធ្វើឲ្យភ្លេចភ្លាំង និងនិយាយមិនត្រូវពាក្យជាដើម។

ជុំវិញមតិវែកញែកនេះ ក៏មានអ្នកខ្លះទៀតបានចូលទៅលើកទឹកចិត្តដល់នាងជាច្រើន ដោយបានយល់ថាការប្រឡងតែងតែមានកំហុសឆ្គងតិចតួចគ្មានអ្នកណាម្នាក់អាចហាមបាននោះឡេីយ តែគ្រប់គ្នាក៏ឃើញពីការខិតខំប្រឹងប្រែងរបស់បេក្ខនារីរូបនេះ បានកែប្រែស្ថានការណ៍បានយ៉ាងល្អ អាចបញ្ចាប់ការឆ្លើយសំណួរ ធ្វើឲ្យទស្សនិកជន ដែលទស្សនាផ្ទាល់បានស្រែកហ៊ោរជាការផ្តល់កម្លាំងចិត្តទៅកាន់រូបនាងថែមទៀតផង។

យ៉ាងណាមិញត្បិតតែនាងមានកំហុសឆ្គងបន្ដិចត្រង់ចំនុចនេះក៏ពិតមែន តែវាមិនមែនជាឧបសគ្គនោះឡើយ ពោលគឺបវរកញ្ញារូបនេះបានឈានដល់ចូលចំណោម Top 5 នៃកម្មវិធីMiss Planat Cambodia 2024 បានផងដែរ៕ សម្រួលដោយ៖ Sun Darasy



免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)

暂无评论