
TNAOT News
· 2024-09-22
អ្នកគាំទ្រស្លុតចិត្ត ក្រោយទទួលបានដំណឹងមរណភាពរបស់តារាសម្ដែងថៃ លោក Aom Akkaphan ដោយសារជំងឺមហារីក
#ទទួលមរណភាព# #NEW NEWS# #Aom Akkaphan# #កម្សាន្ត# #តារាអន្តរជាតិ#
3852
បណ្ដាអ្នកគាំទ្រតារាសិល្បៈថៃជាច្រើនបានសម្ដែងអាម្មរណ៍តក់ស្លុត និងសោកស្ដាយយ៉ាងខ្លាំង ក្រោយលឺដំណឹងដ៏សោកសៅថាតារាសម្ដែងថៃដ៏ល្បីប្រចាំប៉ុស្ដិ៍លេខ៧ថៃ លោក Aom Akkaphan បានទទួលមរណភាព ក្នុងអាយុ ៣៩ ឆ្នាំ ដោយសារជំងឺមហារីក។
ដោយកន្លងមកតារាសម្ដែងប្រុសរូបនេះតែងតែបង្ហាញមុខក្នុងរឿងភាគល្បីៗ និងបានក្ដោបបានឱកាសជាតួរឯកជាច្រើនរឿងក្នុងប៉ុស្ដិ៍លេខ៧ តែជាអកុសលដោយសារតែស្ថានភាពជំងឺរបស់លោកហាក់មិនល្អ ទើបធ្វើឲ្យតារាប្រុសរូបនេះបង្ខំចិត្តឃ្លៀតឆ្ងាយពីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ ត្រូវសម្រាកព្យាបាលដោយចាក់គីមី និងបានវះកាត់ជាច្រើនដង ដោយលោកមានជំងឺមហារីកសាច់ដុំបេះដូង។
គួរបញ្ជាក់ផងដែរថាដំណឹងមរណភាពរបស់តារាសម្តែងប្រុស លោក Aom Akkaphan ត្រូវបានទំព័រ Facebook ផ្លូវការរបស់ប៉ុស្តិ៍លេខ ៧ថៃ បានបង្ហោះឱ្យដឹងនៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៤ នេះ ដោយធ្វើឲ្យហ្វេនៗរបស់លោកជាច្រើនមានការរន្ធត់ចិត្តសោកស្ដាយ និងបានចូលរួមរំលែកទុក្ខដល់គ្រួសាររបស់គាត់ផងដែរ៕ សម្រួលដោយ៖ Sun Darasy
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
ជំងឺមហារីកគ្រាប់ឈាម អាចបណ្តាលមកពីការ ប្រើប្រាស់ថ្នាំប៉ារ៉ា ហួសកម្រិត

សេចក្ដីទុក្ខក្នុងជីវិតមាន ៣ យ៉ាង ដែលមនុស្សគ្រប់គ្នាសុទ្ធតែត្រូវជួបប្រទះ មិនអាចគេចវេសបានឡើយ

លាភធំអណ្តែតឡើងហើយ! ក្ដោបឱកាសកើបលុយ ៣ ខែចុងឆ្នាំនេះ ដល់ឆ្នាំក្រោយអ្នកនឹងអាចសន្សំលុយបានទិញឡានទិញផ្ទះយ៉ាងងាយ

តារាសម្ដែងកូរ៉េខាងត្បូងនាង Kim Min Hee សរសើរមិត្តប្រុសវ័យ ៦៣ឆ្នាំ ក្នុងកម្មវិធី Locarno Film Festival

全部评论 (0)