
TNAOT News
· 2024-10-23
ទីបំផុត! តារាសម្ដែងថៃ Janie ទម្លាយការពិតថាខ្លួនបានបែកបាក់គ្នាជាមួយស្វាមីហើយ
#តារាថៃ# #NEW NEWS# #Janie Tienphosuwan# #កម្សាន្ត# #តារាអន្តរជាតិ#
4518
តារាថៃស្រី Janie Tienphosuwan ដែលជាតារាសម្ដែងមួយរូបដ៏មានឈ្មោះបោះសម្លេងប្រចាំប៉ុសិ៍លេខ ៣ថៃ ក្ដោបបានឱកាសតួឯកជាច្រើនសុទ្ធសឹងតែទទួលបានការគាំទ្រខ្លាំង ដោយមួយរយៈពេលចុងក្រោយនាងបានធ្វើឲ្យមហាជនពិសេសអ្នកគាំទ្រវិស័យតារាថៃមានការងើងឆ្ងល់សង្ស័យថានាងនិងស្វាមី លោក Mikey បានបែកបាក់គ្នាស្ងាត់ៗដោយសារតែឃើញតារាស្រីរូបនេះបង្ហោះតែរូបដំំណើរកម្សាន្តជាមួយកូនស្រី ប៉ុន្តែហាក់មិនឃើញមានរូបថតជាមួយស្វាមីឡើយ។
កន្លងទៅបានមួយរយៈធំ Janie ក៏ដាច់ចិត្តទម្លាយការពិតព្រមទទួលស្គាល់ថាចំណងស្នេហ៍រយៈពេលជាង ៦ឆ្នាំរបស់នាងបានបែកគ្នាជាមួយប្តីយូរហើយ តែដោយសារតែកន្លងមកនាងមិនចង់និយាយព្រោះខ្លាចប៉ះពាល់អារម្មណ៍កូនស្រីទើបទ្រាំលាក់បាំង ប៉ុន្ដែក្រដាស់មិនអាចខ្ចប់ភ្លើងជិតនោះទេ នាងក៏សុខចិត្តសារភាព និងបញ្ជាក់ទៀតថាត្បិតតែបែកបាក់គ្នាក៏ពិតមែនតែពួកគេទាំងពីរនៅតែដើរតួនាទីជាប៉ាម៉ាក់របស់កូនបានយ៉ាងល្អដដែល។
នេះបើយោងតាមបទសម្ភាសន៍របស់នាងក្នុងកម្មវិធី ឃុយសេប show ដែលមានការចោទជាសំនួរទៅនាងផងដែរថា ក្រោយបែកគ្នាមានអ្នកតាមញ៉ែខ្លះអត់? នាងតបថា បើថាអត់សោះតែម្តង តើមានបញ្ហាអ្វីទេ? ចូលមកដល់វ័យនេះជាវ័យដែលត្រូវប្រឹងប្រែងធ្វើការ ជាពិសេសមានកូនទៀត ធ្វើឲ្យនាងកាន់តែត្រូវគិតពីអនាគតកូនយ៉ាងល្អិតល្អន់ ពេលនេះកំពុង Enjoy ជិវិតនិងផ្ដោតលើធ្វើការ ហើយបើសួរថាអង្កាល់បានយក? គឺអាចនឹងនៅយូរទៀតផងដែរ៕ សម្រួលដោយ៖ Sun Darasy
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
តម្រូវការពិសេសទាំង ៥ ដែលស្រីៗ ទាមទារចង់បានពីស្វាមី ឬដៃគូ បើអ្នកអាចផ្ដល់ឱ្យនាងបាន ស្នេហា គ្រួសារអ្នកនឹងរឹតតែមានក្ដីសុខ សុភមង្គលទ្វេរដង

ក្នុងអាពាហ៍ពិពាហ៍ រឿងដែលគួរឲ្យខ្លាចបំផុតគឺស្រ្តីចាប់ផ្តើមស្ងៀមស្ងាត់ លែងនិយាយស្តី!

បើប្ដីរបស់អ្នកបង្ហាញសញ្ញាទាំងនេះ បញ្ជាក់ថាអ្នកពិតជាសំខាន់ណាស់ ប្តីរបស់អ្នកមិនអាចរស់ ដោយគ្មានអ្នកបានឡើយ

៣យ៉ាងនេះ ស្ត្រីកាន់តែទាមទារពីប្តី នោះប្តីនឹងកាន់តែស្រលាញ់ប្រពន្ធដកចិត្តមិនរួច

全部评论 (0)
暂无评论