发布作品

简体中文

TNAOT News

· 2024-11-07

ពិតជាអស្ចារ្យណាស់! អ្នកនាង ប្រាសាទ ដាវីន បានឈ្នះ Best Make Up ទទួលបានឈុត Make Up តម្លៃ ៣ពាន់ដុល្លារ

#Miss Universe# #NEW NEWS# #ប្រាសាទ ដាវីន# #កម្សាន្ត# #តារាខ្មែរ#

2376

បណ្ដាអ្នកគាំទ្រពិសេសអ្នកនិយមតាមដានវិស័យបរវកញ្ញហាក់សម្ដែងអារម្មណ៍រំភើប កោតសរសើរ និងអបអរសាទរទៅកាន់ អ្នកនាង ប្រាសាទ ដាវីន Miss Universe Cambodia 2024 បានឈ្នះ Best Make Up ក្នុងកម្មវិធី Miss Universe នៅប្រទេសមុិកសុិក ដោយនាងនឹងទទួលបានឈុតMake Up ដែលមានតម្លៃថ្លៃរហូតដល់ទៅ 3000$ ពី Brand Missuniverse cosmetics ដែលនេះគឺជាជោគជ័យថ្មីមួយទៀតសម្រាប់កម្ពុជាយើង។

បើគិតមកដល់ពេលនេះគឺរយៈពេល ៩ថ្ងៃហើយដែល អ្នកនាង ប្រាសាទ ដាវីន បានធ្វើដំណើរទៅប្រកួតនៅឯប្រទេសមុិកសុិកក្នុងកម្មវិធី Miss Universe លើកទី៧៣ គឺសមត្ថភាព និងទេពកោសល្យរបស់នាងទៅមុខដោយរលូន ព្រមទាំងបានបង្ហាញពីភាពលេចធ្លោទាំងឈុតសំលៀកបំពាក់ និងការផាត់មុខគឺមិនចាញ់បរវកញ្ញាមកពីបណ្ដាលប្រទេសផ្សេងៗនោះទេ​ អ្នកនាង ប្រាសាទ ដាវីន តែតែងទទួលបានការគាំទ្រពីចម្ងាយពីសំណាក់មហាជននៅប្រទេសកម្ពុជាយើង ពិសេសសិល្បករ សិល្បការិនី ញាតិមិត្តជាច្រើនបានជួយជ្រោមជ្រែងក្នុងការផ្សព្វផ្សាយ លើកទឹកចិត្ត ក៏ដូចជាបោះឆ្នោតគាំទ្រដល់រូបនាងជាបន្តបន្ទាប់ក្នុងស្មារតីខ្មែរជួយខ្មែរ ដើម្បីជាកម្លាំងចិត្តឆ្ពោះទៅទទួលបាននូវភាពជោគជ័យណាមួយក្នុងការប្រកួតដ៏អស្ចា្យមួយនេះផងដែរ៕ 

សម្រួលដោយ៖ Sun Darasy

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)