
TNAOT News
· 01-16
ភ្លើងឆេះយ៉ាងសន្ធោសន្ធៅនៅ Patagonia របស់អាហ្សង់ទីន បំផ្លាញផ្ទះនៅក្នុងក្រុង Epuyén
#NEW NEWS# #ព័ត៌មាន# #ភ្លើងឆេះ# #ជម្លៀសពីលំនៅដ្ឋាន# #ព័ត៍មានអន្តរជាតិ#
2756
ភ្លើងឆេះព្រៃនៅតំបន់ Patagonia ភាគខាងត្បូងប្រទេសអាហ្សង់ទីន បានបំផ្លាញផ្ទះរាប់សិបខ្នង ខណៈប្រជាជនត្រូវជម្លៀសចេញអំឡុងពេលភ្លើងឆេះទីក្រុង Epuyén ភាគពាយ័ព្យនៃខេត្ត Chubut។
សីតុណ្ហភាពខ្ពស់ និងខ្យល់ដែលមានល្បឿន ៧០គីឡូម៉ែត្រក្នុងមួយម៉ោង បានបណ្តាលឱ្យអណ្តាតភ្លើងឆេះរាលដាលយ៉ាងឆាប់រហ័ស។ យន្តហោះទឹកបីគ្រឿងបានធ្វើការពេញមួយថ្ងៃដើម្បីប្រយុទ្ធនឹងអណ្តាតភ្លើង ដោយនេះជាភ្លើងឆេះទី២ហើយនៅតំបន់នោះ។ក្រុមមន្ត្រីបាននិយាយថា ភ្លើងដ៏ធំមួយទៀតដែលបានចាប់ផ្តើមជិតបីសប្តាហ៍មុននៅក្នុងឧទ្យានជាតិ Nahuel Huapi ដែលជាតំបន់បម្រុងដ៏ស្រស់ស្អាតបំផុតរបស់ប្រទេស ហើយបានលេបត្របាក់ផ្ទៃដីជាង ៤០០០ ហិកតា រួចហើយ។
ឧទ្យានជាតិ Nahuel Huapi ដែលគ្របដណ្តប់លើផ្ទៃដីប្រហែល ៧១០ ០០០ ហិកតាត្រូវបានគេស្គាល់ថា Nahuel Huapi ជាបឹងដែលមានដើមកំណើតទឹកកក និងទីក្រុងទេសចរណ៍ San Carlos de Bariloche៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
全部评论 (0)