发布作品

简体中文

AsaRith games click

· 01-24

រឿងដែលគិត

#ចំណេះដឹង# #Inspiration Stories# #ការគិត#

1300

ពេលខ្លះបើគិតខុសយើងអាចគិតម្ដងទៀត ប៉ុន្តែបើកំហុសនៅដដែលៗមនុស្សហ្នឹងជាមនុស្សដែលមិនព្រមទទួលយកកំហុស បើធ្វើខុសទៅលើអ្នកដទៃច្បាស់ណាស់បើអ្នកដទៃមិនដឹងប៉ុន្តែចិត្តរបស់យើងជាអ្នកកត់សម្គាល់គឺយើងដឹង។ព្រោះយើងលាក់បាំងគំនិតចិត្តមិនល្អប៉ុន្តែគំនិតនិងខួរក្បាលរបស់យើងបានកត់ត្រាទុកវារួចហើយ។ មុននឹងអ្នកសម្រេចចិត្តធ្វើខុសទៅលើអ្នកដទៃតើអ្នកបានគិតហើយឬនៅវាគឺជាមនសិការរបស់យើង។ធ្វើខុសទៅលើអ្នកដទៃទោះអ្នកដទៃមិនដឹងក៏ដោយប៉ុន្តែចិត្តរបស់យើងជាអ្នកកត់សម្គាល់គាត់ប្រើទុក្ខ នៅពេលដែលយើងដល់ពេលចេះគិត យើងនឹងស្ដាយកំហុសដែលយើងបានធ្វើទៅលើអ្នកដទៃទោះកំហុសនោះស្រាឬធ្ងន់ក៏មិននេសិកាក្នុងខ្លួនរបស់យើងមិនបានលើកលែងឲ្យខ្លួនឯងបានឡើយ។ អ្វីដែលខ្ញុំចង់បញ្ជាក់នោះគឺយើងត្រូវតែចេះអធ្យាស្រ័យ ត្រូវគិតថាជីវិតមួយនេះមិនឋិតថេរទេត្រូវស្រឡាញ់អ្វីដែលខ្លួនមានដែលនៅជុំវិញខ្លួនយើង។បញ្ចប់បញ្ហាដោយ រឿងធំឲ្យតូចរឿងតូចឱ្យបាត់

ពិភពលោកនេះស្អាតណាស់ ប៉ុន្តែមិនមែនសម្រាប់តែយើងម្នាក់នោះទេ។មនុស្សគ្រប់គ្នានៅលើសាកលលោកមានចំណែកទទួលយកភាពស្រស់ស្អាតនៃពិភពលោកនេះ។ ត្រូវចេះចែករំលែកអ្វីដែលខ្លួនមានទៅអ្នកដទៃដែលគ្នាអត់ជាងយើង។

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)