发布作品

简体中文

នារីវត្តភ្នំ

· 02-07

គុណធម៌ក្នុងមាត់-(Moral rectitude in speech)

#ចំណេះដឹង# #គុណធម៌# #អត្ថបទអប់រំ# #អប់រំ និងការងារ#

1046

“ការហាមាត់ថាខ្លួនជាមនុស្សប្រកបទៅដោយគុណធម៌ និងការសម្តែងធ្វើជាមនុស្សមានគុណធម៌ ពិតជាពុំពិបាក ដូចការបណ្តុះគុណធម៌ពិត ចូលទៅក្នុងចិត្តគំនិតឡើយ។ នេះគឺជាផ្នែកមួយនៃការលើកឡើងរបស់ កវីជនជាតិអឺរ៉ង់ ឈ្មោះថា សាឌី (Saadi)”។


គុណធម៌របស់មនុស្សល្អ គឺពុំមានអ្វីក្រៅតែពីធ្វើការ ការពារអំពើល្អ ប្រឆាំងជាមួយអំពើអាក្រក់។ ហេតុនេះដើម្បី ការពារអំពើល្អ ចាំបាច់ណាស់ត្រូវការសមត្ថភាពរបស់មនុស្ស ល្អ។ ក្នុងន័យនេះ មានតែចិត្តល្អ តែពុំមានសមត្ថភាព គឺពុំ ទាន់បានការឡើយ។ ការខ្វះក្រសែភ្នែកមើលមនុស្សល្អដូចគ្នា ដើម្បីចាប់ដៃគ្នាធ្វើការ គឺអាចចាត់ទុកថាជាបញ្ហាមួយ តែការ យកចំណេះដឹង មកធ្វើការវាយប្រហារមនុស្សល្អដូចគ្នា នេះគឺ ជាបញ្ហាធ្ងន់ធ្ងរមួយទៀត។ មហាត្មះ គន្ធី បានផ្តាំថា “អំពើ ល្អ ពិតជាអាចយកឈ្នះលើអំពើអាក្រក់បាន ឱ្យតែមនុស្ស ល្អអាចធ្វើការរួបរួមគ្នា”។

ក្នុងកាលៈទេសៈខ្លះ ភាពបែកបាក់របស់មនុស្សល្អ កើត មកពីកង្វះនូវការទុកចិត្តគ្នា នេះជាចំណុចខ្សោយរបស់មនុស្សល្អ ហើយនេះក៏ជាចំណុច ដែលត្រូវបានមនុស្សអាក្រក់ ទាញ យកមកធ្វើជាចំណុចខ្លាំងផងដែរ។

វាយបង្ក្រាបអំពើអាក្រក់ និងបណ្តុះឱ្យយុវជនស្គាល់នូវ គុណធម៌ គឺជាកិច្ចការ របស់យុវជនជំនាន់នេះ។ តួយ៉ាង ឱ្យ តែយើងខ្វះនូវគុណធម៌ពិតក្នុង (បានតែមាត់) នោះយើង នឹងក្លាយជាមនុស្សល្អ ដែលពុំអាចស្គាល់មនុស្សល្អដូចគ្នា បានឡើយ។ គុណធម៌ ពុំមែនត្រឹមតែជាសម្តី វាត្រូវបង្ហាញ តាមរយៈសកម្មភាពជាក់ស្តែងផង។


គោលដៅនៃគុណធម៌ ពុំមែនជាការផ្តល់ភាពរីករាយសម្រាប់រូបកាយឡើយ តែវាជាអ្វី ដែលអាចផ្តល់ភាពរីករាយដល់ព្រលឹងសម្រាប់មនុស្សល្អ ដែលមនុស្សអាក្រក់ពុំអាចនឹងមានថ្ងៃយល់។

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (2)

098969769

· 02-19

😍😍😍😍

អូនតា លេខកូដ63230368

· 02-12

👌👌

  • 1
前往