发布作品

简体中文

TNAOT News

· 02-08

ស្វែងយល់ពី ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)

#សង្គម# #USAID# #DEVELOPING NEWS# #ព័ត៌មានសង្គម#

2723

ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បង្កើតឡើងនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ១៩៦១ ដោយប្រធានាធិបតីអាម៉េរិក John F. Kennedy ក្នុងគោលបំណងពង្រីកជំនួយបច្ចេកទេស និងផ្តល់គម្រោងដើមទុនដល់ការអភិវឌ្ឍសេដ្ឋកិច្ច ហើយសំខាន់ផ្តោតលើជំនួយមនុស្សធម៌ ដូចជាអាហារូបត្ថម្ភ សុខភាព ការអប់រំ និងគម្រោងអភិវឌ្ឍន៍ធនធានមនុស្សនានា។ 

តាមបណ្តាញសង្គមឈ្មោះ Insophal Khmer Author បានចែករំលកឲ្យដឹងថា ទីភ្នាក់ងារ USAID ចំណាយប្រចាំឆ្នាំជាមធ្យមជាង ៤០ពាន់លានដុល្លារ មានដៃគូសកម្មចំនួន ៩៨២ និងដៃគូជាមួយវិស័យឯកជនផ្សេងៗមានចំនួនជាង ៤ ៣០០ ដែល៨៨% គឺជាតួអង្គនៅក្នុងស្រុក។ ភាពជាដៃគូគ្របដណ្តប់ជាង ៨០ប្រទេស ជាមួយនឹងសកម្មភាពជាង ១០០ប្រទេស ហើយមានតម្លៃសរុបនៃភាពជាដៃគូសកម្មមានលើសពី ៤៣ពាន់លានដុល្លារ។សម្រាប់កម្ពុជា ទីភ្នាក់ងារ USAID បានផ្តល់ជំនួយដល់កម្ពុជាតាំងពីឆ្នាំ១៩៩១-២០២៣ ប្រមាណជា ៣ពាន់លានដុល្លារ ក្នុងនោះមាន CMAC ទទួលបានប្រមាណ ២០៨លានដុល្លារ ចាប់ពីឆ្នាំ១៩៩៣-២០២៣។ ក្រៅពីនេះមានអង្គការក្រៅរដ្ឋាភិបាល ឬNGOs ប្រហែល២០ ទទួលជំនួយពី USAID ដែល NGOs ភាគច្រើនធ្វើសកម្មភាពជួយដល់សង្គមលើវិស័យសុខភាពសាធារណៈ ការអប់រំ សន្តិសុខស្បៀង បរិស្ថាន កំណើនសេដ្ឋកិច្ច ការផ្សះផ្សាជាតិ លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ មាន NGOs ភាគតិចធ្វើសកម្មភាពផ្នែកលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ 

ការផ្អាកសកម្មភាពរបស់ USAID អាចមានផលប៉ះពាល់តិច ឬច្រើនទៅតាមវិស័យខាងលើ ប៉ុន្តែតែកម្ពុជាអាចស្វែងជំនួយពីចិន ជប៉ុន និងកូរ៉េ មកជំនួសបាន ដោយសារជប៉ុន និង កូរ៉េ ក៏កំពុងពង្រីកឥទ្ធិនៅអាស៊ានដែរ។ សម្រាប់ផលប៉ះពាល់ជាសកល នោះពិភពលោកត្រូវការជំនួយអាម៉េរិក ពិសេសប្រទេសក្រីក្រ និងប្រទេសកំពុងមានសង្គ្រាម។ បច្ចុប្បន្នមានប្រទេសហ្ស៊កដានី អ៊ូហ្គង់ដា និងអេត្យូពី និងស៊ូដង់ មានមនុស្សជាង ២២០ ០០០នាក់ លែងទទួលបានថ្នាំព្យាបាលមេរោគអេដស៍ជារៀងរាល់ថ្ងៃនៅតាមគ្លីនិកដែលគាំទ្រដោយ USAID។ ស្ត្រីមានផ្ទៃពោះ លែងទទួលការព្យាបាលប្រចាំថ្ងៃ និងកុមារដែលឆ្លងមេរោគអេដស៍។ បើគ្មានការព្យាបាលទេ ជម្ងឺនេះអាចនឹងសម្លាប់មនុស្សវ័យក្មេងកាន់តែលឿន។ ស្ត្រីរងគ្រោះដោយសារការរំលោភបំពាននៅក្នុងសង្គ្រាមនៅប្រទេសហ្ស៊កដានី អ៊ូហ្គង់ដា និងអេត្យូពី ប្រមាណជាង១០០.០០០នាក់ លែងទទួលបានជំនួយឧបត្ថម្ភ។ ចំណែកប្រជាជនរងគ្រោះដោយសារសង្គ្រាម មានអ៊ុយក្រែន ទទួលជំនួយសង្គ្រោះបន្ទាន់ពី USAID តាំងពីឆ្នាំ២០២២ ជាង៤៦ពាន់លានដុល្លារ។។ នៅមានប្រជាជនរងគ្រោះក្នុងសង្គ្រាមនៅមជ្ឈិមបូព៌ាជាច្រើននាក់ក៏កំពុងត្រូវការជំនួយរបស់ USAID ។ដោយឡែក ផលប៉ះពាល់លើសហរដ្ឋអាម៉េរិកវិញ តាមរយៈ USAID ជួយពង្រឹង និងពង្រីកឥទ្ធិពលនយោបាយ និងសេដ្ឋកិច្ចអាម៉េរិកជាច្រើន បើអាម៉េរិក ផ្អាកជំនួយរបស់ USAID អាម៉េរិក នឹងទទួលរងនូវផលប៉ះពាល់ដល់ស្ថិរភាព និងសន្តិសុខជាតិ ផលប្រយោជន៍សេដ្ឋកិច្ច ភាពជាអ្នកដឹកនាំពិភពលោក វឌ្ឈនភាពវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងបុគ្គលិករបស់ USAID ទូទាំងពិភពលោកប្រហែល ១១ ០០០នាក់៕

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (1)

កូដណែនាំ 91815366

· 02-08

👍👍

  • 1
前往