发布作品

简体中文

TNAOT News

· 02-19

ប្រតិភូសមាគមសិល្បករខ្មែរចុះទស្សនកិច្ច «ទំនប់អូរតេធិបតី» ជាសមិទ្ធផលថ្មីក្នុងទឹកដីខេត្តមណ្ឌលគិរី

#Social Life# #ខេត្តមណ្ឌលគិរី# #កម្សាន្ត# #តារាខ្មែរ# #លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន# #ទំនប់អូរតេធិបតី#

3336

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធាសមាគមសិល្បករខ្មែរ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះបានដឹកនាំប្រតិភូសិល្បករ-សិល្បការិនីខ្មែរចូលទស្សនកិច្ច «ទំនប់អូរតេធិបតី» ស្ថិតក្នុងស្រុកអូររំាង ខេត្តមណ្ឌលគិរី ដែលជាសមិទ្ធផលថ្មីមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងលេចត្រដែតឡើងគួរជាទីចាប់អារម្មណ៍ នឹងផ្ដល់នូវអត្ថប្រយោជន៍យ៉ាងច្រើនដល់ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងទូទាំងខេត្ត ស្ថិតនៅភូមិភាគឦសាន្តមួយនេះ។

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានសម្តែងនូវមោទនភាពចំពោះសមិទ្ធផលថ្មីនេះហើយក៏សប្បាយចិត្តនៅពេលបានធ្វើដំណើរមកដល់ទីតាំងផ្ទាល់ ដើម្បីស្វែងយល់ និងផ្សព្វផ្សាយពីសមិទ្ធផលទំនប់ទឹកពហុវិស័យដែលកើតចេញពីកិច្ចខិតខំអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា។ សូមជម្រាបជូនថា «ទំនប់អូរតេធិបតី» ត្រូវបានសាងសង់ឡើងអំឡុងពេលសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ហើយត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤កន្លងទៅ។

ទំនប់ទឹកពហុវិស័យនេះដែរ បានជួយកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយធម្មជាតិ ដែលបង្កឡើងដោយជំនន់គ្រប់ប្រភេទ និងគ្រោះរាំងស្ងួតដែលតែងតែកើតមានឡើងក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងការឡើងកម្តៅនៃភពផែនដី។ ហើយទំនប់នេះក៏បានជួយសម្រួលដល់ការប្រើប្រាស់ទឹកជាប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងរក្សាបាននូវបរិស្ថានបៃតងជាប់ជាប្រចាំផងដែរ៕ 

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)