发布作品

简体中文

TNAOT News

· 03-12

អតីតប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ធ្លាក់ខ្លួនឈឺធ្ងន់ អំឡុងពេលបញ្ជូនទៅទីក្រុងឡាអេតាមយន្តហោះដើម្បីកាត់ទោស

#ហ្វីលីពីន# #អតីតប្រធានាធិបតី# #ព័ត៌មាន# #លោក Rodrigo Duterte# #DEVELOPING NEWS# #ព័ត៍មានអន្តរជាតិ#

5653


ប្រធានាធិបតី Ferdinand Marcos បាននិយាយថា ប៉ូលិសហ្វីលីពីនបានចាប់ខ្លួនអតីតប្រធានាធិបតី Rodrigo Duterte នៅទីក្រុងម៉ានីល កាលពីថ្ងៃអង្គារ ហើយបានបញ្ជូនគាត់តាមយន្តហោះទៅកាន់ប្រទេសហូឡង់ ដើម្បីកាត់ទោសពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ។

លោក Marcos បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីយប់មិញថា តុលាការពិភពលោកនៅទីក្រុងឡាអេបានបញ្ជាឱ្យចាប់ខ្លួនលោក Duterte តាមរយៈ Interpol បន្ទាប់ពីបានចោទប្រកាន់គាត់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិជុំវិញការបង្ក្រាបគ្រឿងញៀនដ៏សាហាវដែលគាត់បានត្រួតពិនិត្យពេលកំពុងកាន់តំណែង។

យោងតាមលោក Bong Go អតីតសមាជិកសភាបង្ហោះវីដេអូបង្ហាញឲ្យឃើញអតីតប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ និងកំពុងបញ្ចូលអុកស៊ីសែននៅក្នុងយន្តហោះ Villamor Airbase ដែលកំពុងតែដឹករូបលោកទៅកាត់ទោសក្នុងប្រទេសហូឡង់ក្រោយពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិចេញដីការចាប់ខ្លួនលោកពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលជាប់សង្ស័យទាក់ទងនឹងតួនាទីរបស់លោក Duterte ក្នុងពេលលោកកាន់តំណែងជាប្រធានាធិបតីដោយលោកបានធ្វើសង្គ្រាមប្រឆាំងគ្រឿងញៀន ដែលបានសម្លាប់ប្រជាជនហ្វីលីពីនរាប់ពាន់នាក់។

លោកបន្តទៀតថាធុងអុកស៊ីហ្សែនរបស់លោក Duterte អស់ហើយក្នុងរយៈពេល ៤ ម៉ោង ពុំមានការចាក់បញ្ចូលអុកស៊ីសែនឡើងវិញលោកកំពុងតែព្រួយបារម្ភជាខ្លាំង ។លោកបានព្រមានថា ប្រសិនបើមានបញ្ហាណាមួយប៉ះពាល់ដល់លោក Duterte នោះប្រជាជនហ្វីលីពីននឹងមិនអាចទទួលយកបានឡើយ។ 

ទន្ទឹមនឹងនោះ កញ្ញា Kitty Duterte កូនស្រីរបស់លោក Rodrigo Duterte ក៏បានចែករំលែករូបថតរបស់អតីតប្រធានាធិបតី លោក Rodrigo Duterte នៅលើ Instagram ផងដែរដោយអះអាងថា អាជ្ញាធរ បដិសេធឪពុករបស់គាត់ចំពោះការថែទាំសុខភាពដែលគាត់ត្រូវការ ។

នាងបានបន្ថែមថា ពួកគេកំពុងឃុំឃាំងគាត់នៅទីនោះ ហើយមិនអនុញ្ញាតឱ្យយើងនាំគាត់ទៅមន្ទីរពេទ្យទេ ដែលស្ថានភាពរបស់គាត់កាន់តែខ្សោយទៅៗ៕ 

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (4)

sorida 17482244កូដណែនាំ

· 03-12

👍👍

កូដណែនាំ 91815366

· 03-12

🙏🙏🙏

កូដណែនាំ 91815366

· 03-12

🙏🙏🙏

អូនតា លេខកូដ63230368

· 03-12

👍👍

  • 1
前往

精彩推荐