发布作品

简体中文

TNAOT News

· 03-12

កំលាំងជំនាញចាប់ឃាត់ខ្លួនយុវតីម្នាក់យកមកអប់រំ ករណីប្រឌិតព័ត៌មានថាមានគេចាប់ជំរិត

#NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #កំពង់ស្ពឺ# #ចាប់ជំរិត#

3076

កំលាំងជំនាញផែនការងារសន្ដិសុខបានសហការធ្វើការស្រាវជ្រាវជាមួយកំលាំងអធិការនគរបាលស្រុកសំរោងទង លើព័ត៌មានប្រភពពីហ្វេសប៊ុក ឈ្មោះ Rern Srey Noch ថាប្អូនស្រីខ្ញុំត្រូវ បានជនមិនស្គាល់មុខបានចាប់ជំរិតយកទាំងម៉ូតូទាំងមនុស្សនៅចំណុចភូមិថ្មី ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ កាលពីព្រឹកម៉ោង០៥ ថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥។ 

ជាក់ស្ដែងក្រោយប្រតិបត្ដិការស្រាវជ្រាវរយៈពេល៦០នាទី សមត្ថកិច្ចកំណត់បានថា វាជាករណីប្រឌិតព័ត៌មានក្លែងក្លាយចេញពីប្រភពអះអាងថាជា "ជនរងគ្រោះ ឈ្មោះ គង់ សុខណេង ភេទស្រី អាយុ ១៨ឆ្នាំ" និងកំណត់បានទីតាំងសម្ងំនិយាយព័ត៌មានប្រឌិតរួចឈានទៅរកឃើញ និងនាំយកក្មេងស្រីខាងលើត្រឡប់មកផ្ទះវិញ។ 

ជាការពិតក្មេងស្រីខាងលើបានសារភាពថា មូលហេតុធំដែលឈានដល់ការរៀបចំផែនការកុហកបោកប្រាស់ធ្វើព័ត៌មានក្លែងក្លាយនេះមកពីខ្លួនពិបាកចិត្ដរឿងផ្ទាល់ខ្លួនជំពាក់ប្រាក់អ្នកស្គាល់គ្នានិងបានបើកប្រាក់ខែយកទៅសងគេហើយ តែអត់មានប្រាក់ជូនអ្នកផ្ទះ ទើបបានរៀបចំគម្រោងសម្ដែងថាគេចាប់ជំរិតទារប្រាក់តែម្ដង៕

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (2)

អូនតា លេខកូដ63230368

· 昨天

👍👍

Ravich Ravich

· 03-13

ថោក

  • 1
前往