
TNAOT News
· 03-13
អ្នកលេងគុនខ្មែរសម្បូរក្បាច់ បឺត សង្ឃឹម បង្ហើបការប្រកួតប៉ះដៃគូអន្តរជាតិលំដាប់ប្រទេសចំនួន០២ នៅពាក់កណ្ដាលខែមិនា និងសីហា
#Aslanbek Zikreev# #TNAOT SPORT# #កីឡា# #បឺត សង្ឃឹម# #ប្រដាល់ខ្មែរ#
2736
អ្នកលេងគុនខ្មែរសម្បូរស្នៀត បឺត សង្ឃឹម កាលពីថ្ងៃម្សិលមិញនេះ បានបង្ហោះសារមួយនៅលើសង្គមហ្វេសបុករបស់ខ្លួន ដោយបានបញ្ជាក់ថា នៅថ្ងៃ១៥ មិនា ឆ្នាំ២០២៥ អ្នកលេងគុនខ្មែរមាឌល្អិតចិត្តយក្សរូបនេះ នឹងត្រូវជួបរបស់ពិត ម្ចាស់មេដាយពិភពលោក ៩គ្រឿង គឺកីឡាកររុស្ស៊ី Aslanbek Zikreev ជាកីឡាករល្អលំដាប់ប្រទេសមួយរូបនាសង្វៀនទូរទស្សន៍មួយនៅក្នុងស្រុក។
យ៉ាងណាមិញ អ្នកលេងគុនខ្មែរចិត្តសាស្រ្តរូបនេះ បានបង្ហើបបន្ថែមទៀតថា នាខែមេសា រូបគេនឹងត្រូវចេញទៅក្រៅស្រុកជួបម្ចាស់ផ្ទះអូស្រ្តាលី ដែលមានខ្សែរក្រវ៉ាត់ ៨គ្រឿងក្នុងស្ថាប័ន WBC និង I S K A ដែលអ្នកគាំទ្រប្រដាល់គុនខ្មែរពិតជាអន្ទះសារចង់ឃើញអ្នកលេងគុនខ្មែររូបនេះ ថាតើលទ្ធផលពីរប្រកួតប៉ះម្ចាស់ខ្សែរក្រវ៉ាតលំដាប់ប្រទេស តើរូបគេនឹងធ្វើបានល្អដែរឬអត់?យ៉ាងណាមិញ ទូច រ៉ាឆាន់ ហៅ បឺត សង្ឃឹម នៅតែអំពាវនាវដល់អ្នកស្នេហាវិស័យប្រដាល់គុនខ្មែរ មានការយោគយល់ដល់រូបគេ ត្បិតកីឡាប្រកួតលើសង្វៀនតែងតែមានចាញ់ ឬឈ្នះ ទោះបីជាលទ្ធផលយ៉ាងណា សង្ឃឹមបងប្អូនយោគយល់ ពេលជោគជ័យលើកទឹកចិត្ត ពេលបរាជ័យបើកចិត្តទទួលយកលទ្ធផលមួយនេះ។
បឺត សង្ឃឹម ត្រូវបានគេមើលឃើញថា ជាកីឡាករជំនាន់ក្រោយក្នុងត្រកូលបឺតតែម្នាក់ដែលអាចស្នងតំណែងអ្នកមុនៗ ជាពិសេសក្នុងដំណាក់កាលដែលបឺត សំខាន់ និង បឺត សំរេច ជាដើម បានសម្រេចឈប់ឡើងប្រកួតនឹងប្ដូរមកធ្វើជាគ្រូបង្វឹកជំនួសវិញ៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
ការដ្ឋានសាងសង់ស្ពានអាកាសមរតកតេជោ សម្រេចបាន ៩៩% ដែលនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅថ្ងៃទី ២០ ខែមីនា ខាងមុខ

សកម្មភាពខ្លះៗនៃការប្រកួតបាល់ទាត់កុមារី កុមារា ពានរង្វាន់សិស្សបឋមសិក្សារថ្នាក់ខេត្តនៅពហុកីឡដ្ឋានខេត្តកំពត

គណៈប្រតិភូចិនសម្រេចបានលទ្ធផលល្អបំផុតក្នុងប្រវត្តិសាស្ត្រព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងា

ឡាក់ឆុងខ្លាំងណាស់! ម្ចាស់ឆ្នាំទាំង ៣ ឈានដល់ឆ្នាំ ២០២៥ ត្រូវប្រុងប្រយ័ត្នឱ្យមែនទែន ក្រែងខាតបង់ធ្ងន់ធ្ងរ

全部评论 (2)
Nenu Ban
· 昨天
ល្អ
អូនតា លេខកូដ63230368
· 昨天
👍👍
- 1
前往页