
TNAOT News
· 03-14
ដឹងតែសប្បាយហើយ! ឆ្នាំនេះ ខេត្តកំពង់ស្ពឺត្រៀមរៀបចំសង្ក្រាន្តធំជាងឆ្នាំមុនៗ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ
#ខេត្តកំពង់ស្ពឺ# #ភ្ញៀវទេសចរជាតិ# #ចូលឆ្នាំខ្មែរ# #NEW NEWS# #មហាសង្ក្រាន# #សង្គម# #ព័ត៌មានសង្គម#
2691
រដ្ឋបាលខេត្តកំពង់ស្ពឺ បានត្រៀមរៀបចំសង្ក្រាន្តឱ្យបានធំជាងឆ្នាំមុនៗ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៤ ១៥និងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥នេះ ដើម្បីបង្កើនបរិយាកាសសប្បាយដល់ពលរដ្ឋក្នុងខេត្ត និងភ្ញៀវទេសចរជាតិ និង អន្តរជាតិឲ្យកាន់តែអធិកអធម។ បើយោងតាមការឱ្យដឹង រដ្ឋបាលខេត្តកំពង់ស្ពឺ គឺបាននឹងកំពុងរៀបចំលម្អភ្លើងពណ៌តាមតំបន់សំខាន់ៗក្នុងខេត្ត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ ពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ អនាម័យ និងការពង្រឹងសេវាកម្មម្ហូបអាហារឱ្យកាន់តែមានភាពល្អប្រសើរ។
លោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បាននិយាយថា ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកសម្រាកកម្សាន្ត ក្នុងខេត្តកំពង់ស្ពឺឱ្យបានកាន់តែច្រើនបន្ថែមទៀតនោះ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីនេះ មន្ទីរបានរៀបចំនិងអនុវត្តន៍សកម្មភាពមួយចំនួនដូចជា ចុះពង្រឹងគុណភាពសេវាកម្ម និងផលិតផលទេសចរណ៍ តាមគោលដៅធំៗ ដែលជាគោលដៅមានភាពទាក់ទាញខ្លាំង ,ផ្សព្វផ្សាយខ្លឹមសារសារាចរណែនាំទាំង៦ចំណុច។
លោកក៏បានក្រើនរំឭកពីការរក្សាគុណភាពផលិតផល ថែរក្សាបរិស្ថាន អនាម័យ និងរក្សាតម្លៃផលិតផល សេវាកម្មឱ្យបានសមរម្យ និងចុះត្រួតពិនិត្យលើបញ្ហាតម្លៃម្ហូបអាហារ ក៏ដូចជាសេវាស្នាក់នៅផ្សេងៗ ចៀសវាងមានការឡើងថ្លៃក្នុងកំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះផងដែរ៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
កីឡាករក្នុងនិងក្រៅប្រទេសចូលរួមកម្មវិធីរួមអបអរសាទរពិធីបុណ្យYuanxiaoនៅក្នុងលំនៅដ្ឋានសម្រាប់កីឡាករព្រឹត្តិកាណ៍កីឡាអាស៊ីរដូវរងា

អាជីវកម្ម ៥ ដែលបំពេញតម្រូវការ និងផ្ដោតសំខាន់បំផុតសម្រាប់អតិថិជនដែលនៅលីវ ឬអត់គូ

ទេសចរណ៍វប្បធម៌ ទេសចរណ៍ព្រិលទឹកកក និងទេសចរណ៍ក្រៅតំបន់រងាទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង

គោលដៅតាមការរំពឹងទុកសំខាន់ៗសម្រាប់ការអភិវឌ្ឍប្រចាំឆ្នាំ ២០២៥៖ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនកើនឡើងប្រហែល៥%

全部评论 (3)
ថា សុីថូ Tha Sitho កូដ12360619
· 昨天
😊😊
អូនតា លេខកូដ63230368
· 03-14
👌👌
កូដណែនាំ 91815366
· 03-14
👍👍
- 1
前往页