发布作品

简体中文

TNAOT News

· 昨天

សម្ដេចតេជោ ជំរុញឲ្យមានជើងហោះហើរត្រង់រវាងកម្ពុជា និងឥណ្ឌា បន្ថែមទៀត

#សម្ដេចតេជោ ហ៊ុន សែន# #កម្ពុជា និងឥណ្ឌា# #ជើងហោះហើរត្រង់# #សង្គម# #DEVELOPING NEWS# #ព័ត៌មានសង្គម#

2506

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានជំរុញមានជើងហោះហើរត្រង់រវាងកម្ពុជា និងឥណ្ឌា ខណៈឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជាប្ដេជ្ញាថា នឹងខិតខំប្រឹងប្រែងធ្វើកិច្ចការងារមួយចំនួនជាមួយកម្ពុជាថែមទៀត។

សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា បានអញ្ជើញទទួលជំនួបសម្ដែងការគួរសមជាមួយឯកឧត្តម Bawitlung Vanlalvawna ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពឥណ្ឌាប្រចាំ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥។

ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានលើកឡើងដោយជំរុញឲ្យមានជើងហោះហើរត្រង់រវាងកម្ពុជា និងឥណ្ឌា បន្ថែមទៀត ក៏ប៉ុន្តែសម្តេចសង្ឃឹមថា នឹងមានការកើនឡើងបន្ថែមទៀត ដើម្បីភ្ជាប់ទំនាក់ទំនងទ្វេភាគីរវាងប្រជាជន រដ្ឋាភិបាល និងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ឲ្យកាន់តែស្អិតរមួត ព្រោះប្រទេសឥណ្ឌា មានប្រជាជនច្រើន។

សម្ដេចតេជោ ប្រមុខរដ្ឋស្ដីទី ក៏សង្ឃឹមថានឹងមានទេសចរឥណ្ឌា មកកាន់ប្រទេសកម្ពុជា កាន់តែច្រើនឡើងថែមទៀត ដោយភ្ញៀវទេសចរឥណ្ឌា មកកាន់កម្ពុជាកាលពីឆ្នាំ២០២៤ គឺមានរហូតដល់៧ម៉ឺននាក់រួចហើយដែរ។

ឆ្លើយតបទៅនិងបញ្ហានេះ ឯកឧត្តម Bawitlung Vanlalvawna បានសន្យាផងដែរថានឹងពង្រីកពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរ ដោយជំរុញការធ្វើទំនាក់ទំនងអ្នកវិនិយោគ ពលរដ្ឋឥណ្ឌា មករកស៊ី ក៏ដូចជាមកទស្សនានៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត ដោយប្ដេជ្ញាថាក្រោមអាណត្តិរបស់ ឯកឧត្តម ឯកអគ្គរដ្ឋទូត នឹងខិតខំប្រឹងប្រែងធ្វើកិច្ចការងារនេះជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរ។

គួរឲ្យដឹងដែរថា កម្ពុជា និងឥណ្ឌា បានរៀបចំឆ្នាំទស្សនាកម្ពុជា-ឥណ្ឌា លើកដំបូងនៅឆ្នាំ២០២៤ ដើម្បីជំរុញការទស្សនាប្រទេសទាំងពីរ ខណៈបច្ចុប្បន្ននេះ មានជើងហោះហើរត្រង់រវាងទីក្រុងភ្នំពេញ និងទីក្រុងញូវដែលី ដែលដំណើរការដោយក្រុមហ៊ុន Air Cambodia បើកប្រតិបត្តិការកាលពីខែមិថុនា ឆ្នាំ២០២៤ ហើយនៅខែកុម្ភៈឆ្នាំ២០២៥នេះ ជើងហោះហើរត្រង់ថ្មីនឹងត្រូវបានបន្ថែមរវាងទីក្រុងញូវដែលី និង ភ្នំពេញ និងរវាងទីក្រុង កុលកាតា (Kolkata) និងខេត្តសៀមរាបផងដែរ៕

សម្រួលអត្ថបទដោយ៖ ផល្លីកា

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (3)

អូនតា លេខកូដ63230368

· 7小时前

👍👍

កូដណែនាំ 91815366

· 昨天

👍👍

កូដណែនាំ 91815366

· 昨天

👌👌

  • 1
前往