
TNAOT News
· 昨天
សមត្ថកិច្ចនគរបាលខេត្តរតនគិរី ចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកឃាត់បានយានយន្តចំនួន ៥១គ្រឿង
#រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក# #NEW NEWS# #ខេត្តរតនគិរី# #សង្គម# #ព័ត៌មានសង្គម#
2776
នៅយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ២០:០០នាទី ដល់ម៉ោង២៣:០០នាទីគណៈបញ្ជាការឯកភាពរដ្ឋបាលរតនគិរី បានចុះរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឃាត់យានយន្ដតុបតែងភ្លើងខុសលក្ខណៈបច្ចេកទេស និងអ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព បានចំនួន ៥១គ្រឿង។
លោក វរសេនីយ៍ឯក ម៉ា សំអាត នាយការិយាល័យនគបាលចរាចរណ៍ផ្លូវគោកបានដឹកនាំកម្លាំងចំនួន២៥នាក់ចុះធ្វើការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងភូមិសាស្ត្រខេត្តរតនគិរី ស្ថិតនៅចំណុចគោលដៅមុខវិទ្យាល័យសម្ដេចឪ សម្ដេចម៉ែ ស្ថិតនៅភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
ជាលទ្ធផលក្រុមការងារ បានត្រួតពិនិត្យយានយន្តឆ្លងកាត់ សរុបចំនួន ១១២ គ្រឿងក្នុងនោះ ឃាត់យានយន្ដតុបតែងភ្លើងខុសលក្ខណៈបច្ចេកទេស និងអ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព បានចំនួន ៥១គ្រឿងមានដូចជា ៖
- រថយន្ដធុនស្រាលចំនួន ១១ គ្រឿង
- រថយន្ដធុនធ្ងន់ចំនួន ០៦ គ្រឿង
- ម៉ូតូសណ្ដោងរុឺមកចំនួន ០៣ គ្រឿង
- ម៉ូតូកង់បីចំនួន ០៦ គ្រឿង
- អ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាពមានចំនួន ២៥រឿង។
សូមបញ្ជាក់ថា ករណីល្មើសច្បាប់ចរាចរណ៍ផ្លូវគោកខាងលើ កម្លាំងនគរបាលចរាចរណ៍បានធ្វើការអប់រំណែនាំនៅគោលដៅ ដើម្បីអោយចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ប៉ុន្តែពុំបានធ្វើការផាកពិន័យនោះទេ៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
ឯកឧត្ដម ស សុខា៖ ជម្រុញឱ្យសមត្ថកិច្ចនគរបាល ត្រូវបង្កើនការត្រួតពិនិត្យលើយានយន្តតុបតែងបំពាក់ភ្លើងខុសបច្ចេកទេស

បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥

គោលដៅតាមការរំពឹងទុកសំខាន់ៗសម្រាប់ការអភិវឌ្ឍប្រចាំឆ្នាំ ២០២៥៖ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនកើនឡើងប្រហែល៥%

អាជ្ញាធរខេត្តសៀមរាប នឹងរៀបចំទិវាវប្បធម៌ជាតិ ៣មីនា រយៈពេល៣ថ្ងៃនៅសួនព្រះរាជដំណាក់ ក្រុងសៀមរាប

全部评论 (1)
អូនតា លេខកូដ63230368
· 17小时前
👍👍
- 1
前往页