发布作品

简体中文

TNAOT News

· 昨天

គួរឲ្យព្រួយបារម្ភ! អតីតតារាកំប្លែង លោកតា ហ្វ៊ុយហ្សូ កំពុងសង្គ្រោះបន្ទាន់ដោយសារជំងឺសួតរើឡើង

#លោកតា ហ្វ៊ុយហ្សូ# #NEW NEWS# #កម្សាន្ត# #តារាខ្មែរ#

2401

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពជំងឺរបស់រៀមច្បងសិល្បករលោក ស៊ូ សាវ៉ាង ហៅតាហ្វ៊ុយហ្សូ ដែលកំពុងកំពុងសម្រាកសង្រ្គោះបន្ទាន់ នៅបន្ទប់ ICU ក្នុងមន្ទីរពេទ្យរុស្សី ផ្នែកសួតកំរិតធ្ងន់។

លោកជំទាវបានណែនាំដល់ក្រុមការងារសមាគមសិល្បករខ្មែរ ចាត់ចែងនូវថវិកាមួយចំនួនជូនដល់ក្រុមគ្រួសារ ដើម្បីរំលែកការលំបាកមួយផ្នែកជាបណ្តោះអាសន្ន។ 

ពេញមួយជីវិតរបស់តារាសម្ដែង និងកំប្លែងលោកតា ហ្វ៊ុយហ្សូ និងភរិយា បានបម្រើវិស័យសិល្ប:រហូតមក។ ក្រៅពីនេះលោកទាំងពីរ ក៏បានលះបង់គ្រប់បែបយ៉ាង ក្នុងការបណ្ដុះបណ្ដាលជំនាញសិល្ប: និងតន្ត្រីបុរាណដល់ក្មេងៗជំនាន់ក្រោយជាច្រើននាក់ ដើម្បីជួយឱ្យពួកគាត់មានអាជីព និងរកប្រាក់ចំណូលចិញ្ចឹមជីវិតថែមតាមរយៈវិថីសិល្បៈមួយនេះ។ 

ដោយសារសមាគមសិល្បករខ្មែរ ជាអង្គការមិនមែនរដ្ឋាភិបាល មិនស្វែងរកប្រាក់ចំណេញ និងមានសិល្បករចាស់ជរាជាច្រើនទៀតត្រូវយកចិត្តទុកដាក់គាំពារផងនោះ ដូច្នេះសមាគមពុំមានលទ្ធភាពច្រើន ដើម្បីជួយដល់សិល្បកររៀមច្បងលោកតា ស៊ូ សាវ៉ាង នោះទេ។

ប៉ុន្តែក្នុងនាមលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ សូមអំពាវនាវដល់សប្បុរសជន ជាពិសេសមហាជន ដែលតែងតែមានការគាំទ្រចំពោះសិល្បកររៀមច្បងរូបនេះ អាចចូលរួមបរិច្ចាគថវិកាតាមលទ្ធភាព ដើម្បីរំលែកការលំបាកលើការចំណាយដ៏ច្រើនរបស់ក្រុមគ្រួសារក្នុងការព្យាបាលថែទាំជំងឺរបស់សិល្បកររៀមច្បងលោកតា ស៊ូ សាវ៉ាង ហៅហ្វ៊ុយហ្សូ តាមរយៈសមាគមសិល្បករខ្មែរ។ 

គួរំលឹកផងដែរថា នេះមិនមែនជាលើកទីមួយទេ ដែលតារាកំប្លែងជើងចាស់លោក ហ្វុយ ហ្ស៊ូ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ ពោលកន្លងមកលោកក៏ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់ដូចគ្នានេះ បន្ទាប់ពីលោកមានជំងឺរលាកសួតរ៉ាំរ៉ៃ និងមានទឹកដក់ក្នុងសួត ហើយនឹងរលាកតម្រង់នោមផងដែរ៕ 

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)

暂无评论