
TNAOT News
· 03-15
បាក់រលំរន្ទាដែកតភ្ជាប់ស្ពាន Dao Khanong Expressway ក្នុងទីក្រុងបាងកក សម្លាប់មនុស្សយ៉ាងហោចណាស់ ០៧នាក់
#បាក់រលំអាគារ# #ប្រទេសថៃ# #NEW NEWS# #ព័ត៌មាន# #ទីក្រុងបាងកក# #មន្ត្រីនគរបាល# #ព័ត៍មានអន្តរជាតិ#
3036
ករណីបាក់រលំរន្ទាដែកតភ្ជាប់ដែលជាផ្នែកមួយនៃស្ពាន Dao Khanong Expressway នៃផ្លូវល្បឿនលឿន Rama២ នៅម៉ោងប្រមាណ១៖៤៨នាទីព្រឹក ថ្ងៃសៅរ៍ ទី១៥ ខែមីនា ឆ្នាំ២០២៥ នេះ ដោយបានសម្លាប់មនុស្ស ៧នាក់ និង ២០នាក់ផ្សេងទៀតរងរបួស កំពុងបញ្ជូនទៅសង្គ្រោះបន្ទាន់។ នេះបើយោងតាមរបាយការណ៍បឋមរបស់ មន្ត្រីនគរបាល ក្នុងសង្កាត់បាងមូដ ខណ្ឌចមថុង ទីក្រុងបាងកក ប្រទេសថៃ។ ខណៈពេលនេះ អាជ្ញាធរថៃ ក៏កំពុងបន្តប្រតិបត្តិការស្វែងរក និង ជួយសង្គ្រោះ មនុស្សប្រមាណ ៣០នាក់ទៀត ដែលគេជឿជាក់ថា កំពុងជាប់នៅក្រោមគំនរបាក់បែកនៃស្ពាន ដែលបង្ខំឲ្យអាជ្ញាធរថៃ ត្រូវបិទផ្លូវទាំងស្រុងនៅបរិវេណ ជិតទីតាំងកើតហេតុ។
ស្របពេលនេះដែរ មន្ត្រីជំនាញថៃ បានកត់សម្គាល់ថា សំណង់ដែលបាក់រលំនេះ គឺមានលក្ខណៈស្រដៀងនឹងសំណង់ស្ពានដែលបានបាក់ស្រុតនៅលើផ្លូវRamaII កាលពីខែវិច្ឆិកា ២០២៤ ខណៈមូលហេតុនៃឧប្បត្តិហេតុនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតផងដែរ៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
ក្រុមអ្នកមុជទឹក ប្រមូលសំរាមចំនួន ២ តោន នៅតំបន់ផ្កាថ្មលើកោះ Con Dao ក្នុងប្រទេសវៀតណាម

តារាម៉ូដែលហុងកុង អាយុ ២៤ ឆ្នាំ ត្រូវបានគេប្រទះឃើញដេក ស្លាប់ក្នុងផ្ទះល្វែង នៅទីក្រុងបាងកក

ម្ចាស់ឆ្នាំទាំង ៣ រាសីមានពន្លឺឡើងវិញហើយ នៅ ឆ្នាំក្រោយអាចទិញឡាន ទិញផ្ទះបាន

លាភធំអណ្តែតឡើងហើយ! ក្ដោបឱកាសកើបលុយ ៣ ខែចុងឆ្នាំនេះ ដល់ឆ្នាំក្រោយអ្នកនឹងអាចសន្សំលុយបានទិញឡានទិញផ្ទះយ៉ាងងាយ

全部评论 (1)
អូនតា លេខកូដ63230368
· 03-15
😢😢
- 1
前往页