
TNAOT News
· 03-15
ខ្យល់ខ្លាំង បង្កើតជាភ្លើងឆេះព្រៃរាប់សិបកន្លែង បំផ្លិចបំផ្លាញយ៉ាងសម្បើមក្នុងរដ្ឋអូក្លាហូម៉ា
#រដ្ឋអូក្លាហូម៉ា# #ខ្យល់ខ្លាំង# #ភ្លើងឆេះព្រៃ# #NEW NEWS# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ# #សហរដ្ឋអាមេរិក#
3250
ដោយសារតែគ្រោះរាំងស្ងួត និងខ្យល់ខ្លាំងនៅទូទាំងរដ្ឋអូក្លាហូម៉ា ក្លាយជាលក្ខខណ្ឌអំណោយផលបង្កើតជាភ្លើងឆេះព្រៃ ដែលវាបានចាប់ផ្តើម និងរីករាលដាល នៅកន្លែងជាច្រើន ក្នុងរដ្ឋអូក្លាហូម៉ា (Oklahoma) នៃសហរដ្ឋអាមេរិក បង្កើតជាផ្សែងខ្មៅក្រាស់ក្រែលគ្របដណ្តប់លើផ្លូវហាយវ៉េ។
ជាក់ស្តែង អាជ្ញាធរសហរដ្ឋអាមេរិក បានជំរុញឱ្យមានការជម្លៀសប្រជាជនដែលរស់នៅជុំវិញរដ្ឋអូក្លាហូម៉ា (Oklahoma) ចេញជាបន្ទាន់ និងបានកាត់ផ្តាច់ចរន្តអគ្គិសនី ធ្វើឲ្យមនុស្ស ៨៨,៩០០នាក់បាត់បង់ថាមពលប្រើប្រាស់ ខណៈផ្លូវមួយចំនួនក៏ត្រូវបានបិទខ្ទប់។
ស្របពេលដែរ អ្នកឧតុនិយម បានប៉ាន់ស្មានថា ភ្លើងនឹងចាប់ផ្តើម រីករាលដាលជាបន្តទៅកាន់ភាគខាងលិច កណ្តាល និងភាគឦសាន រដ្ឋអូក្លាហូម៉ា (Oklahoma) បន្ថែមទៀត។
ជាមួយគ្នានេះ ការិយាល័យគ្រប់គ្រងគ្រោះអាសន្នរបស់រដ្ឋអូក្លាហូម៉ា បានបញ្ជាក់ថា ពួកគេក៏បានកំពុងបង្កើនក្រុមជួយសង្គ្រោះ និង បង្កើតមជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់មួយ ដើម្បីសម្របសម្រួលការឆ្លើយតបចំពោះអគ្គីភ័យ។ ខណៈពេលដែលនៅមជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ រដ្ឋ Forester Mark Goeller ក៏បានឲ្យដឹងថា ភ្លើងកំពុងឆាបឆេះតាមខ្សែបន្ទាត់ ហើយបន្តរីករាលដាលយ៉ាងឆាប់រហ័សទៅកាន់ទីតាំងផ្សេងៗបន្ថែមទៀតផងដែរ៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
全部评论 (3)
សុីថូកូដ12360619
· 昨天
😊😊😊
មិត្ត1000325905
· 昨天
❤️❤️
អូនតា លេខកូដ63230368
· 03-15
🙏🙏😯
- 1
前往页