发布作品

简体中文

TNAOT News

· 03-15

ក្រសួងព័ត៌មាន ប្រកាសទទួលស្គាល់ជាផ្លូវការនូវកម្មវិធី “គូរព្រេងព្រឹទ្ធ” ដើម្បីចែលរំលែកបទពិសោធន៍និងការរក្សាដៃគូរជីវិតឲ្យបានយូរអង្វែង

#ក្រសួងព័ត៌មាន# #គូរព្រេង# #NEW NEWS# #ខេត្តកណ្តាល# #សង្គម# #ដៃគូរជីវិត# #ព័ត៌មានសង្គម#

2422

កម្មវិធី “គូព្រេងព្រឹទ្ធ”( The Priceless Memories) រៀបចំឡើងដោយ ក្រុមហ៊ុន កោះស្លាកែត ស្ទូឌីយោ និងផលិតកម្មដាវីត្រា ត្រូវបានធ្វើពិធីប្រកាសទទួលស្គាល់ជាផ្លូវការនៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ នាកោះស្លាកែតស្ទូឌីយោដែលមានទីតាំងស្ថិតនៅភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ការផលិតនូវកម្មវិធី “គូព្រេងព្រឹទ្ធ” នេះឡើងពិតជាបានរួមចំណែកចែករំលែកផ្តល់នូវចំណេះដឹង បទពិសោធជីវិតល្អៗ ក្នុងទំនាក់ទំនងគ្រួសាររវាងប្តីនិងប្រពន្ធដល់សាធារណជន ដើម្បីលើកកម្ពស់ស្មារតីទទួលខុសត្រូវក្នុងគ្រួសារ បណ្តុះភាពជាគំរូ សេចក្តីស្រលាញ់ និងភាពស្មោះត្រង់ ការគោរពនិងផ្តល់តម្លៃ ចេះអត់អោននិងអធ្យាស្រ័យគ្នាក្នុងការកសាងសុភមង្គល សិរីសួស្តី និងសុខដុមនីយកម្មក្នុងសង្គមគ្រួសារ។

លោកក៍បានវាយតម្លៃខ្ពស់ចំពោះខ្លឹមសារ និងអត្ថន័យរបស់កម្មវិធី «គូព្រេងព្រឹទ្ធ» គឺមានភាពជ្រៅជ្រះ ហើយក៏ជាកម្មវិធីឯកមួយ ដែលមិនទាន់មានស្ថានីយទូរទស្សន៍ ឬផលិតកម្មណាមួយជីកកកាយយកនូវបទពិសោធន៍ឆ្លុះបញ្ចាំងក្នុងជីវិតរស់នៅជាក់ស្តែងដែលមានរសជាតិផ្អែមល្ហែម និងជូរចត់នៃដំណើរជីវិតរស់នៅរបស់គូស្វាមី ភរិយា រស់នៅជាមួយគ្នា។

 លោក ពេជ្រ ចិត្រា ម្ចាស់ផលិតករកម្មវិធី “គូព្រេងព្រឹទ្ធ” និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន កោះស្លាកែតស្ទូឌីយូ បានលើកឡើងថា ការផលិតនូវកម្មវិធី “គូព្រេងព្រឹទ្ធ” នេះឡើងក្នុងគោលបំណងចូលរួមចំណែកលើកកម្ពស់សីលធម៌ សុជីវធម៌ និងសុភមង្គលក្នុងក្រុមគ្រួសារ ដើម្បីរួមរស់នៅជាមួយគ្នារហូតដល់ចាស់រៀងៗខ្លួនប្រកបដោយសេចក្តី សុខ និងសុភមង្គល។

 លោកបានបន្ថែមថា កម្មវិធីនេះដែរ មិនត្រឹមតែសម្រាប់ប្រជាជនខ្មែរនោះទេ គឺថែមទាំងពង្រីកទៅក្រៅប្រទេស ដោយមានការចូលរួមពីគូស្វាមី ភរិយាជាជនជាតិ អាមេរិកកាំង អាលឺម៉ង់ បារាំង ថៃ ហើយនាថ្ងៃអនាគត លោកមានគោលបំណងពង្រីកឲ្យទៅជាកម្មវិធីសកល ដែលទទួលស្គាល់ពីប្រជាជនទូទាំងសកលលោក។

គួរបញ្ជាក់ថា ការផលិតនូវកម្មវិធី “គូព្រេងព្រឹទ្ធ” បានចំនាយទឹកប្រាក់ផលិត ចាបពីខែមករា ឆ្នាំ២០២៣ ដល់ខែមីនា ឆ្នាំ២០២៥ អស់ចំនួន ១៤ ម៉ឺនដុល្លារអាមេរិក។

យ៉ាងណាមិញ កម្មវិធី “គូព្រេងព្រឹទ្ធ” បានធ្វើការផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គម TikTok Facebook YouTube សរុបវីដេអូចំនួន ៦៣៦ ឃ្លីប មានចំនួនអ្នកទស្សនា ( View ) សរុបជាង ៥០០លានដង ចំនួនអ្នកចូលចិត្ត ( Like ) ជាង ៣០លានដង ចំនួនអ្នកចែកចាយ ( Share ) ជាង ៣លានដង៕ 

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (1)

កូដណែនាំ 91815366

· 9小时前

👍👍

  • 1
前往

精彩推荐