发布作品

简体中文

TNAOT News

· 03-16

ប្រតិបត្តិការសង្គ្រោះក្នុងករណីអគ្គិភ័យក្នុងខណ្ឌកំបូលបណ្ដាលឲ្យមន្រ្តីពន្លត់អគ្គិភ័យម្នាក់រងរបួស

#អគ្គិភ័យ# #សង្គម# #DEVELOPING NEWS# #ព័ត៌មានសង្គម#

2833

ឃ្លាំងស្ដុក និងកែច្នៃជ័រស្វិតមួយកន្លែង ដែលមានទីតាំងស្ថិតនៅភូមិកប់អំបិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ត្រូវបានអគ្គិភ័យឆាប់ឆេះនៅយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ដោយបំផ្លាញទាំងស្រុងនូវសម្ភារក្នុងទីតាំងឃ្លាំង ដែលមានទំហំ៣,០០០ម៉ែត្រការ៉េ។ការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថានៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥នេះ ទីតាំងឃ្លាំងខាងលើមានម្ចាស់ឈ្មោះ វាល់ សុខារី អាយុ៤០ឆ្នាំ ដែលប្រភេទសំណងថ្មប្រក់ស័ង្កសី ទំហំ៣០០០ម៉ែត្រការ៉េ។ក្នុងប្រតិបត្តិការនៃការជួយសង្គ្រោះកម្លាំងសមត្ថកិច្ចបានប្រើប្រាស់ទឹកអស់ចំនួន១៧៨ឡាន។ ដោយឡែក ចំពោះដើមចមដែលនាំឲ្យមានគ្រោះអគ្គិភ័យកើតឡើង សមត្ថកិច្ចមិនទាន់បានបញ្ជាក់ឲ្យដឹងនៅឡើយទេ ខិតក្នុងការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់។

គួរឲ្យដឹងដែរថា ក្នុងប្រតិបត្តិការសង្គ្រោះនេះ បានបណ្ដាលឲ្យនាយរងការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញម្នាក់ បានរងគ្រោះថ្នាក់ដោយសារការបំពេញតួនាទីសង្គ្រោះផងដែរ៕

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (3)

កូដណែនាំ 91815366

· 03-18

🙏🙏🙏

អូនតា លេខកូដ63230368

· 03-17

👍👍

098969769

· 03-16

😍😍

  • 1
前往