
TNAOT News
· 昨天
ផ្លូវថ្មើរជើងភ្នំពេញទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាពលរដ្ឋនិងភ្ញៀវទេសចរបរទេស
#ផ្លូវថ្មើរជើង# #ភ្ញៀវទេសចរបរទេស# #សង្គម# #ប្រជាពលរដ្ឋ# #សម្តេចធិបតី# #DEVELOPING NEWS# #ព័ត៌មានសង្គម#
2450
សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានឲ្យដឹងថា ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញបាននិងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ។
សម្តេចធិបតីបានលើកឡើងលើបណ្តាញសង្គមសម្តេចថា ពីមួយសប្ដាហ៍ ទៅមួយសប្ដាហ៍ រដ្ឋបាលរាជធានីភ្នំពេញតែងរៀបចំមានការសម្ដែងសិល្បៈបុរាណ ប្រពៃណី សម័យ បណ្ណាល័យចល័ត កន្លែងលក់ដូរ និងកន្លែងកម្សាន្តសប្បាយផ្សេងៗ ខុសៗពីគ្នាជារៀងរាល់សប្ដាហ៍ ជាក់ស្ដែង នៅសប្ដាហ៍ទី២ ខែមីនានេះ បានរៀបចំឱ្យមានល្ខោនខោល ដកស្រង់ឈុតមួយក្នុងរឿង ចម្បាំងកុម្ភការ នៅក្នុងរាត្រីថ្ងៃសៅរ៍ ហើយសម្រាប់ថ្ងៃអាទិត្យ នឹងមានរបាំប្រពៃណី របាំវាយក្រាប ដើម្បីឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរបរទេស បានទស្សនាយល់ដឹងកាន់តែច្បាស់ពី របាំប្រពៃណីរបស់ដូនតាខ្មែរ។
ជាមួយគ្នានោះ សម្តេចធិបតីបានគូសបញ្ជាក់ផងដែរថា ផ្លូវថ្មើរជើង (Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញដាក់ឱ្យដំណើរការសាកល្បង២ថ្ងៃ ក្នុង១សប្ដាហ៍គឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង១១យប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ហើយចាប់តាំងពីថ្ងៃដាក់ឱ្យសាកល្បងលើកដំបូង រហូតមកដល់ពេលនេះ គឺរក្សាបាននូវ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ ដោយប្រជាពលរដ្ឋ មិនមានបញ្ហាអ្វីទាំងអស់ រាប់ទាំងអ្នកធ្វើមុខរបរអាជីវកម្ម ក៏ដូចជាប្រជាពលរដ្ឋ ដែលធ្វើដំណើរកម្សាន្ត៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
ស្រុក Xiuning ខេត្ត Anhui ប្រទេសចិន៖ របាំ Nuo បួងសួងសុំសេចក្តីសុខដើម្បីអបអរទទួលឆ្នាំថ្មីឆ្នាំសកល

ការគួបគ្នារវាងវប្បធម៌ល្ខោន

ទៅទស្សនាទំនៀមទម្លាប់ចូលឆ្នាំថ្មីប្រពៃណីចិនក្នុងព្រះរាជវាំងបុរាណនៅវាំងចាស់ក្រុង Shenyang

ចូលសប្ដាហ៍ថ្មី ឆ្នាំ ២ រាសីត្រចះត្រចង់ លាភសំណាងកើនឡើង តែមានឆ្នាំមួយជួបទុក្ខទោស ប្រឈមគ្រោះខាតបង់លុយកាក់

全部评论 (3)
កូដណែនាំ 91815366
· 15小时前
,,👍👍
Zin CK
· 20小时前
🥰🥰
អូនតា លេខកូដ63230368
· 昨天
👍👍
- 1
前往页