
TNAOT News
· 03-16
រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋតូហ្គោនឹងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ
#NEW NEWS# #សាធារណរដ្ឋតូហ្គោ# #សង្គម# #ព័ត៌មានសង្គម# #ទស្សនកិច្ចផ្លូវការ#
2673
តបតាមការអញ្ជើញរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមសាស្ត្រាចារ្យ Robert DUSSY រដ្ឋមន្ត្រី ការបរទេស សមាហរណកម្មតំបន់ និងប្រជាជនតូហ្គោនៅបរទេស នៃសាធារណរដ្ឋតូហ្គោ នឹងអញ្ជើញ មកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៨ ដល់ទី២០ ខែមីនា ឆ្នាំ២០២៥។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឲ្យដឹងថា ឯកឧត្តម ប្រាក់ សុខុន និងសមភាគីតូហ្គោ នឹងមានជំនួបទ្វេភាគី ដើម្បីពិភាក្សាអំពីការ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីបម្រើផលប្រយោជន៍ទៅវិញទៅមករវាងប្រទេស និង ប្រជាជនទាំងពីរ។
ក្នុងអំឡុងពេលស្នាក់នៅទីក្រុងភ្នំពេញ ឯកឧត្តមសាស្ត្រាចារ្យ Robert DUSSY នឹងអញ្ជើញ ចូលជួបសម្តែងការគួរសមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ព្រមទាំងនឹងមានជំនួបដាច់ដោយឡែកជាមួយរដ្ឋមន្ត្រីកម្ពុជាមួយចំនួន ផងដែរ។ ដំណើរទស្សនកិច្ចនេះ កើតមានឡើងចំពេលប្រទេសទាំងពីរប្រារព្ធខួបលើកទី១៥ នៃការ បង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋតូហ្គោ ដែលជាឱកាសល្អ សម្រាប់ប្រទេសទាំងពីរ ក្នុងការស្វែងយល់ពីវិស័យនានា ដែលមានសក្តានុពលសម្រាប់ធ្វើកិច្ចសហប្រតិបត្តិការ៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
ថ្នាក់ដឹកនាំបរទេសចូលរួមអបអសាទរយ៉ាងកក់ក្តៅចំពោះខួប៧៥ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន

មហាសន្និបាតលើកទី៣នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤បរៀបចំធ្វើសន្និសីទសារព័ត៌មានក្រោមប្រធានបទការទូតនៅវេលាម៉ោង១០ព្រឹកថ្ងៃទី៧ខែមីនា

ពិធីបដិសណ្ឋារកិច្ចអបអរសាទរខួប៧៥ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនប្រារព្ធធ្វើយ៉ាងឧឡារិកនៅទីក្រុងប៉េកាំង លោកXi Jinpingថ្លែងសុន្ទរកថាគន្លឹះ

គោលដៅតាមការរំពឹងទុកសំខាន់ៗសម្រាប់ការអភិវឌ្ឍប្រចាំឆ្នាំ ២០២៥៖ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនកើនឡើងប្រហែល៥%

全部评论 (0)