
TNAOT News
· 15小时前
ដើម្បីអបអរសាទរទិវាហ្វ្រង់កូហ្វូនី អនុព័ន្ធពាណិជ្ជកម្ម អមស្ថាតទូតកម្ពុជាប្រចាំប្រទេសជប៉ុន ដាក់តាំងបង្ហាញផលិតផលសក្តានុពលខ្មែរសំខាន់ៗជាច្រើន
#លោក ស៊ីន សារ៉ាយ# #NEW NEWS# #ទិវាហ្រ្វង់កូហ្វូនី# #សង្គម# #ជប៉ុន# #ព័ត៌មានសង្គម#
2198
ដើម្បីអបអរសាទរទិវាហ្រ្វង់កូហ្វូនី លោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្ម អមស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានរៀបចំនូវកម្មវិធីតាំងពិព័រណ៍ការប្រគុំតន្ត្រី ការចាក់បញ្ចាំងភាពយន្ត និងដាក់តាំងលក់នូវកសិផល និងផលិផលខ្មែរជាច្រើនមុខ។ កម្មវិធីអបអរសាទរទិវាហ្វ្រង់កូហ្វូនី គឺត្រូវបានរៀបចំឡើងដោយក្រុមប្រឹក្សាលើកតម្កើងហ្វ្រង់កូហ្វូនីនៅប្រទេសជប៉ុន ក្នុងវិទ្យាស្ថានភាសាបារាំងនៃទីក្រុងតូក្យូ។
លោក ស៊ីន សារ៉ាយ បានលើកឡើងថា ព្រឹត្តិការណ៍នេះមានរៀបចំនូវកម្មវិធីតាំងពិព័រណ៍ការប្រគុំតន្ត្រី ការចាក់បញ្ចាំងភាពយន្ត និងសកម្មភាពជំរុញពាណិជ្ជកម្មជាច្រើនទៀត ក្នុងគោលបំណងដើម្បីពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសដែលប្រើប្រាស់ភាសាបារាំង ព្រមទាំងផ្សព្វផ្សាយអំពីវប្បធម៌ ទេសចរណ៍ និងសក្កានុពលវិនិយោគ ដោយមានការចូលរួមពីប្រទេសប្រើប្រាស់ភាសាបារាំងចំនួន១៩ ប្រទេស។ លោកបានបន្ថែមថា ព្រឹត្តការណ៍នេះមានការតាំងបង្ហាញផលិតផលសក្តានុពលខ្មែរសំខាន់ៗមួយចំនួនដូចជា៖ អង្ករក្រអូបខ្មែរ គ្រាប់ស្វាយចន្ទីរ ម្រេចកំពត ដំណាប់ស្វាយ កាហ្វេមណ្ឌលគិរី ស្ករត្នោត ក្រម៉ាខ្មែរ និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀតដើម្បីផ្សព្វផ្សាយជំរុញទីផ្សារក្នុងប្រទេសជប៉ុន និងស្វែងរកដៃគូនាំចេញនាំចូលផលិតផលខ្មែរបន្ថែមទៀត។
គួរបញ្ជាក់ផងដែរថា ប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅឆ្នាំ២០២៦ ហើយក្នុងអំឡុងពិព័រណ៍ពិភពលោក ២០២៥ ខាងមុខនេះ ពន្លាជាតិកម្ពុជា ក៏នឹងចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយនានា ដើម្បីលើកតម្កើងហ្វ្រង់កូហ្វូនី តាមការស្នើសុំរបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ផងដែរ។
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
ព្រឹត្តិការណ៍សម្តែងសិល្បៈអន្តរជាតិសៀមរាប-អង្គរ ពង្រឹងទំនាក់ទំនងចំណងមិត្តភាពរវាងកម្ពុជា និងអន្តរជាតិ

ពិធីប្រគល់ពានរង្វាន់ Goblet Awards នៃមហោស្រពភាពយន្តអន្តរជាតិក្រុងសៀងហៃលើកទី ២៦ បានប្រារព្ធធ្វើ

ព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបងនឹងមានដាក់តាំងបង្ហាញផ្លែទុរេនយក្ស ដូងខ្ទិះយក្ស ក្រូចយក្ស ណែមយក្ស

ទេសចរណ៍វប្បធម៌ ទេសចរណ៍ព្រិលទឹកកក និងទេសចរណ៍ក្រៅតំបន់រងាទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង

全部评论 (2)
កូដណែនាំ 91815366
· 9小时前
👍👍
អូនតា លេខកូដ63230368
· 10小时前
👍👍
- 1
前往页