发布作品

简体中文

TNAOT News

· 03-17

ពិតជាស្រស់ស្អាតមែន! មង្គលការកូនស្រី ឯកឧត្តម ឃួង ស្រេង កំពុងតែអង្រួតចិត្តមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង

#ឯកឧត្តម ឃួង ស្រេង# #NEW NEWS# #សង្គម# #មង្គលការ# #ព័ត៌មានសង្គម#

2318

មហាជនអ្នកលេងបណ្ដាញសង្គមកំពុងតែផ្ទុះការចាប់អារម្មណ៍ខ្លាំងនូវពិធីអាពាហ៍ពិពាហ៍ដ៏អធិកអធមរបស់កូនស្រី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណា ដែលរៀបចំឡើងនាថ្ងៃទី១៥ និង១៦ ខែមីនា ឆ្នាំ២០២៥ យ៉ាងប្រណិតអស្ចារ្យនៅភូមិគ្រឹះដ៏ធំស្កឹមស្កៃ និងកម្មវីធីនាពេលល្ងាចរៀបចំនៅអគារ OCIC ដែលការរៀបចំមានលម្អទៅដោយផ្កាស្រស់ចម្រុះពណ៌ មានក្បូក្បាច់រចនាបែបខ្មែរស្រស់ស្អាតគ្រប់ប្លង់ដោយកម្មវិធីទាំងមូលរៀបបែបប្រពៃណីខ្មែរលម្អិតគ្រប់ពិធីបែបទំនាប់ទំលាប់ប្រពៃណីខ្មែរយ៉ាងល្អឥតខ្ចោះ។

ក្រលេកមកដឹងអំពីកូនប្រសារប្រុសដ៍សង្ហារ របស់ឯកឧត្តម ឃួង ស្រេង វិញត្រូវបានគេស្គាល់ថាជាកូនប្រុសរបស់ ឧកញ៉ា លីម ប៊ុណ្ណា និង លោកជំទាវ ថុង ធីតា ដែលជាអ្នកជំនួញមានក្រុមហ៊ុនជាច្រើនក្នុងដៃ និងមានមុខមាត់ក្នុងសង្គមមួយរូប។

អ្វីដែលធ្វើឲ្យមហាជនកាន់តែចាប់អារម្មណ៍នោះ គឺរូបសម្រស់ដ៏ស្រស់ស្អាតរបស់កូនក្រមុំ និងកូនកំលោះ ពិតជាគូដ៏សាកសមបំផុត បន្ថែមពីនេះគ្រប់គ្នាក៏ចាប់អារម្មណ៍នៅការរៀបចំខ្លួន និងឈុតសំលៀកបំពាក់នីមួយៗវិញ គឺសុទ្ធសឹងតែឈុតដ៏ប្រណិតស្រស់ស្អាត មានរំលេចទៅដោយគ្រឿងអង្កលការ សាកសមបំផុតសម្រាប់គូស្វាមីភរិយាថ្មីក្នុងថ្ងៃដ៏ពិសេសនេះ។

ក្នុងពិធីអាពាហ៍ពិពាហ៍ដ៏អធិកអធមអស្ចារ្យនេះ គឺមានវត្តមានដល់ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បានអញ្ជើញចូលរួម មិនត្រឹមតែប៉ុណ្ណោះ គេក៏សង្គេតឃើញថាមានភ្ញៀវកិត្តិយសផ្សេងៗទៀតយ៉ាងច្រើនកុះករសុទ្ធសឹងតែជា ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា និងអ្នកអភិជនខ្ពស់នានាចូលរួមផងដែរ៕ សម្រួលដោយ៖ Sun Darasy

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (2)

កូដណែនាំ 91815366

· 03-17

🥰🥰

អូនតា លេខកូដ63230368

· 03-17

👌👌

  • 1
前往