
TNAOT News
· 03-17
អ្នកលេងគុនខ្មែរ ធន់ ចាន់តាក់ ត្រូវបានអ្នកគាំទ្រគុនខ្មែរផ្ទុះការរិះគន់ ក្រោយខឹងសម្បារវាយថែមលើដៃគូប្រកួត
#លោកឧកញ៉ា ស្រី ចាន់ថន# #អ្នកលេងគុនខ្មែរ ធន់ ចាន់តាក់# #TNAOT SPORT# #កីឡា# #ប្រដាល់ខ្មែរ#
3205
អ្នកស្នេហាវិស័យប្រដាល់គុនខ្មែរ មានការខឹងសម្បារយ៉ាងខ្លាំងលើកីឡាករ ធន់ ចាន់តាក់ ក្រោយរូបគេ ប្រកួតជាមួយកីឡាករបរទេស Mbang Hen Eric (Kante) លើសង្វៀនទូរទស្សន៍ CNC កាលពីថ្ងៃអាទិត្យម្សិលមិញ ដោយអ្នកលេងគុនខ្មែររូបនេះក្រោយពីចប់ទឹកបានវាយថែមកែងលើកីឡាករបរទេស ដែលរូបភាពនេះត្រូវបានមហាជនមើលឃើញថា ជាទង្វើអសីលធម៌មិនគួរកើតមានទាល់តែសោះ។
លោកឧកញ៉ា ស្រី ចាន់ថន អនុប្រធានសហព័ន្ធគុនខ្មែរអន្តរជាតិ និងជាស្ថាបនិកក្លឹបគុនខ្មែរអន្តរជាតិ Kun Khmer International Fight (KKIF) បានប្រតិកម្មភ្លាមៗទៅលើកីឡាករធន់ ចាន់តាក់ ដោយតម្រូវឲ្យកីឡាកររូបនេះត្រូវសុំទោសកីឡាករបរទេសស្បែកខ្មៅដល់ក្លឹបហ្វឹកហាត់។
យ៉ាងណាមិញកាលពីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ អ្នកលេងគុនខ្មែរដើមកំណើតខេត្តកំពង់ឆ្នាំង ធន់ ចាន់តាក់ បានភ្ជាប់ជាមួយផ្លែឈើមួយកន្រ្តក ដើម្បីទៅសុំទោសកីឡាករបរទេស Kante ដែលកំពុងហ្វឹកហាត់នៅក្លឹបហ្វឹកហាត់ KKIF ដោយបានសរសេសំណេរសុំទោសនៅលើទំព័រហ្វេសបុករបស់ខ្លួនថាយ៉ាងដូច្នេះថា “ខ្ញុំបាទ ធន់ ចាន់តាក់ ស្អែកនេះខ្ញុំនឹងទៅសុំទោស Kante ដល់ក្លិប ហើយខ្ញុំសង្ឃឹមថាបងប្អូននិងអធ្យាស្រ័យដល់ខ្ញុំបាទផង”។
គួរបញ្ជាក់ថា អ្នកលេងគុនខ្មែរជង្គង់ពិស ធន់ ចាន់តាក់ ធ្លាប់ប្រកួតលើសង្វៀនសរុបចំនួន ១២១ដង គឺឈ្នះ ៩១ដង ចាញ់ ២៧ដង ស្មើរចំនួន០៣សង និងផ្ដួលដៃគូរប្រកួតអោយសន្លប់តាមលក្ខណៈបច្ចេកទេសចំនួន ៤៥ដង ជាកូនសិស្សរបស់លោកគ្រូ ធន់ សុភា ខណៈ Mbang Hen Eric (Kante) មានប្រវត្តិប្រកួតលើសង្វៀនចំនួនតែ ៤៦ដងតែប៉ុណ្ណោះ៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
មនុស្សឆ្លាតនឹងមិននិយាយសុំទោសក្នុងស្ថានភាពទាំង ៥ នេះទេ តែមនុស្សល្ងង់នឹងធ្វើផ្ទុយពីនេះ

ចំណុចសំខាន់ ៣ យ៉ាងដែលគួរចងចាំពេលប្រឈមមុខនឹងមនុស្សថោកទាប កុំ«ទន់ជ្រាយ» ដាច់ខាត

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ២០២៥ ចំនួនអ្នកដំណើរចិននិងបរទេសដែលចេញចូលដែនតាមច្រកព្រំដែនចិនគិតជាមធ្យមក្នុងមួយថ្ងៃនឹងកើនឡើងដល់២,០៥ លាននាក់

បទវិភាគ៖ប្រទេសចិនដែលកាន់តែមានវិបុលភាពនឹងបំពេញបន្ថែមស្ថិរភាពទៅក្នុងសេដ្ឋកិច្ចសកល

全部评论 (4)
RaTin
· 昨天
នេះជាទង្វើមួយដែលមិនល្អសម្រាប់គុនខ្មែរ។ ត្រូវចាំថា ខ្មែរមានសីលធម៌ណាស់។ ខុសចេះកែជាការល្អ តែកុំអោយខុសទៀត។ 🫡
កូដណែនាំ 91815366
· 昨天
👌👌
អូនតា លេខកូដ63230368
· 昨天
😯😯
- 1
前往页