
TNAOT News
· 03-17
លោក Trump នឹងពិភាក្សាជាមួយលោក Putin នៅថ្ងៃអង្គារ ខណៈដែលលោកជំរុញឱ្យបញ្ចប់សង្គ្រាមរុស្ស៊ីជាមួយអ៊ុយក្រែនអោយបានឆាប់
#អ៊ុយក្រែន# #NEW NEWS# #ព័ត៌មាន# #លោក Trump# #លោក Putin# #ការបញ្ចប់សង្គ្រាម# #ព័ត៍មានអន្តរជាតិ#
2913
លោកប្រធានាធិបតី Donald Trump បាននិយាយថា លោកនឹងនិយាយទៅកាន់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅថ្ងៃអង្គារនេះ ខណៈដែលលោកជំរុញឱ្យបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ មេដឹកនាំអាម៉េរិកបានបង្ហាញការសន្ទនានាពេលខាងមុខដល់អ្នកយកព័ត៌មានពេលកំពុងហោះហើរពីរដ្ឋ Florida ទៅ Washington តាមយន្តហោះ Air Force One នៅល្ងាចថ្ងៃអាទិត្យ។
លោក Trump បន្តថា យើងនឹងមើលថាតើយើងមានអ្វីត្រូវប្រកាសប្រហែលនៅថ្ងៃអង្គារ។ ខ្ញុំនឹងនិយាយទៅកាន់ប្រធានាធិបតី Putin នៅថ្ងៃអង្គារនេះ។ យើងចង់ឃើញថា តើយើងអាចធ្វើឲ្យសង្គ្រាមនោះបញ្ចប់ឬអត់។ លោក Trump បាននិយាយថា ដី និងរោងចក្រថាមពលគឺជាផ្នែកមួយនៃការសន្ទនាជុំវិញការធ្វើឱ្យសង្រ្គាមឈានដល់ទីបញ្ចប់។
ការសន្ទនាបែបនេះអាចជាចំណុចស្នូលនៅក្នុងជម្លោះ និងជាឱកាសសម្រាប់លោក Trump ដើម្បីបន្តតម្រង់ទិសគោលនយោបាយការបរទេសរបស់អាម៉េរិកឡើងវិញ។ សម្ព័ន្ធមិត្តនៅអឺរ៉ុបមានការប្រុងប្រយ័ត្នចំពោះទំនាក់ទំនងរបស់លោក Trump ចំពោះលោក Putin និងជំហររឹងរូសរបស់លោកចំពោះប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ដែលបានប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងនៅពេលគាត់បានទៅជួបពិភាក្សានៅការិយាល័យរៀងពងក្រពើជាងពីរសប្តាហ៍មុន។ ថ្វីបើរុស្ស៊ីបរាជ័យក្នុងគោលដៅដំបូងរបស់ខ្លួនក្នុងការផ្តួលរំលំអ៊ុយក្រែនដោយការឈ្លានពានរបស់ខ្លួនកាលពីបីឆ្នាំមុនក៏ដោយ ក៏ខ្លួននៅតែគ្រប់គ្រងតំបន់ដ៏ធំនៃប្រទេសនេះ៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
លោក Musk ឆ្លើយតបទៅនឹងលោក Trumpទៅនឹងការងារដែលផ្តល់ឲ្យ

មេដឹកនាំក្រុមប្រទេស G7 បានមកដល់ប្រទេសអ៊ីតាលីមុនកិច្ចប្រជុំកំពូលចាប់ផ្តើមដែលអ៊ុយក្រែនបានកំណត់ជារបៀបវារៈកំពូលមួយដែរ

ផ្ទុះដ៏កក្រើន នៅក្នុងក្រុងគៀវ ខណៈរុស្ស៊ី បើកការវាយប្រហារដោយមីស៊ីលជាច្រើនគ្រាប់

សប្តាហ៍ថាមពលស្អាតឆ្នាំ២០២៤៖ ការបង្ហាញពីវឌ្ឍនភាព និងមហិច្ឆតាក្នុងសកម្មភាពរបស់កម្ពុជា

全部评论 (1)
អូនតា លេខកូដ63230368
· 7小时前
👌👌
- 1
前往页