
TNAOT News
· 03-18
ទីតាំងសួនមុនីហទ័យ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នឹងប្រមូលផ្តុំនូវសិល្បៈ ទំនៀមទម្លាប់ខ្មែរដ៏អស្ចារ្យ
#ទំនៀមទម្លាប់ខ្មែរ# #NEW NEWS# #អង្គរសង្ក្រាន្ត# #សង្គម# #ក្រុងសៀមរាប# #សិល្បៈ# #ព័ត៌មានសង្គម#
4739
កម្មវិធីសួនមុនីហទ័យ គឺជាកម្មវិធីមួយដែលបង្កើតឡើងក្នុងអត្ថន័យប្រមូលផ្តុំនូវសារៈសំខាន់ និងភាពដ៏អស្ចារ្យនៃសិល្បៈ ទំនៀមទម្លាប់ និងឥរិយាបទដ៏ប្រពៃរបស់ប្រជាជនខ្មែរ ហើយត្រូវបានរៀបចំពិធីប្រុងពលីសុំសេចក្តីសុខសេចក្តីចម្រើន ដើម្បីចូលសាងសង់ទីតាំងសួនមុនីហទ័យ ត្រៀមសម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្រោមវត្តមានឯកឧត្ដម ហ៊ឺ វីរៈ សមាជិកគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ និងជាប្រធានក្រុមការងាររៀបចំកម្មវិធីសួនមុនីហទ័យ នៅសួនច្បារហ្រ្គង់ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥។ គោលបំណងនៃការបង្កើតកម្មវិធីសួនមុនីហទ័យនេះឡើងគឺដើម្បី បង្កើតបរិយាកាស ជូនដល់អ្នកចូលរួមឱ្យបានយល់ច្បាស់អំពីភាពថ្កើងថ្កាននៃសិល្បៈ វប្បធម៌ ទំនៀមទម្លាប់ ភាពទន់ភ្លន់ និងស្នាមញញឹមដ៏ថ្លៃថ្នូរប្រកបដោយភាពជឿជាក់ ដែលពោរពេញដោយក្តីស្រឡាញ់ដ៏សែនជ្រាលជ្រៅ និងភក្តីភាពរបស់ប្រជាជនខ្មែរដែលមិនអាចបំភ្លេចបាន។
ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ សួនមុនីហទ័យ បានត្រៀមរៀបចំកម្មវិធីកំសាន្ត សិល្បៈ និងអប់រំជាច្រើន ដោយឈរលើគោលគំនិតសំខាន់ៗចំនួន ៣ រួមមាន ម្ហូបអាហារ បង្អែមខ្មែរមានរសជាតិឆ្ងាញ់ៗជាច្រើនមុខ និងសម្បូរបែប សម្លៀកបំពាក់ និងសិល្បៈ របស់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប។
ក្រៅពីនោះ ក៏មានកម្មវិធីកំសាន្ត ដោយមានការសម្តែងសិល្បៈទស្សនីយភាពជាច្រើនទម្រង់ ការប្រគុំតន្រ្តីសម័យទសវត្សរ៍ឆ្នាំ១៩៦០ ការសរសេរតាមអានក្នុងប្រព័ន្ធបច្ចេកវិទ្យាទំនើប និងជាពិសេសការថតរូបសម្លៀកបំពាក់ក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ដែលបងប្អូនអាចទាញយករូបថតបានភ្លាមៗ ការដាក់តាំងពិព័រណ៍ស្នាដៃ រូបភាព ព្រមទាំងមានកម្មវិធីជាច្រើនទៀតផងដែរ៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
全部评论 (0)