
Cambo-China
· 03-18
ឯកអគ្គរដ្ឋទូតចិន វ៉ាង វិនពីន រំពឹងថាការសម្ដែងសិល្បៈខ្មែរ នៅ«ផ្លូវថ្មើរជើង» នឹងចូលរួមទាក់ទាញទេសចរចិន
#Wang Wen bin# #សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#
2340
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ឯកឧត្តម វ៉ាង វិនពីន បានបង្ហាញក្តីរំពឹងថា ការសម្ដែងសិល្បៈខ្មែរ នៅ«ផ្លូវថ្មើរជើង» នឹងចូលរួមទាក់ទាញទេសចរចិនមកកម្ពុជាបន្ថែមទៀត។
តាមរយៈសារភ្ជាប់ជាមួយរូបភាពទិដ្ឋភាពផ្លូវថ្មើរជើងនៅរាជធានីភ្នំពេញ ឯកអគ្គរដ្ឋទូតចិន ឯកឧត្តម វ៉ាង វិនពីន បានលើកឡើងថា ចាប់តាំងពីបើកដំណើរការនាឆ្នាំនេះមក វិថីថ្មើរជើងនៅមាត់ទន្លេក្នុងរាជធានីភ្នំពេញ បានក្លាយជាកន្លែងកម្សាន្តចុងសប្តាហ៍ដ៏ពេញនិយមសម្រាប់អ្នករស់នៅក្នុងតំបន់ និងភ្ញៀវទេសចរ។
ឯកឧត្តម វ៉ាង វិនពីន បានគូសបញ្ជាក់ថា៖«សង្ឃឹមថាការសម្តែងសិល្បៈខ្មែរ និងសកម្មភាពវប្បធម៌និងការកម្សាន្តផ្សេងទៀតនៅលើដងវិថីនេះនឹងទាក់ទាញភ្ញៀវទេសចរចិនកាន់តែច្រើន»។
គួរឲ្យដឹងដែរថា ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ បាន និងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាពលរដ្ឋ ជាពិសេស ប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ។ ពីមួយសប្ដាហ៍ ទៅមួយសប្ដាហ៍ រដ្ឋបាលរាជធានីភ្នំពេញតែងរៀបចំមានការសម្ដែងសិល្បៈបុរាណ ប្រពៃណី សម័យ បណ្ណាល័យចល័ត កន្លែងលក់ដូរ និងកន្លែងកម្សាន្តសប្បាយផ្សេងៗ ខុសៗពីគ្នាជារៀងរាល់សប្ដាហ៍។ ផ្លូវថ្មើរជើង (Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញដាក់ឱ្យដំណើរការសាកល្បង២ថ្ងៃ ក្នុង១សប្ដាហ៍គឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង១១យប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង៕
សម្រួលអត្ថបទដោយ៖ ផល្លីកា
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
全部评论 (2)
កូដណែនាំ 91815366
· 03-19
👍👍
អូនតា លេខកូដ63230368
· 03-18
👌👌
- 1
前往页