
TNAOT News
· 昨天
ឃាត់ចាប់រថយន្ត១គ្រឿងផ្ទុកសត្វជ្រូកចំនួន ៥៧ក្បាល ដឹកជញ្ជូនគ្មានលិខិតអនុញ្ញាត
#NEW NEWS# #សត្វជ្រូក# #សង្គម# #គ្មានលិខិតអនុញ្ញាត# #ព័ត៌មានសង្គម#
2333
ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វរបស់អគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះឃាត់ចាប់រថយន្ត១គ្រឿង ដឹកដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។នៅវេលាម៉ោង២និង៥០នាទី ទៀបភ្លឺ នាថ្ងៃទី ១៩ខែមីនា ឆ្នាំ ២០២៥ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វរបស់អគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះឃាត់ចាប់រថយន្ត១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ ២G -០៨៩១ បានផ្ទុកសត្វជ្រូកចំនួន ៥៧ ក្បាល (ជាកូនជ្រូកដែលមានទម្ងន់ពី ១៥ទៅ ២០ គីឡូក្រាម) ឃាត់នៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោរាជធានីភ្នំពេញ លើចំណុចផ្លូវជាតិលេខ ២ ដឹកចេញពីប្រទេសវៀតណាមតាមច្រករបៀងស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ឆ្ពោះទៅលក់ចែកចាយ នៅរាជធានីភ្នំពេញ (តាមការឆ្លើយបំភ្លឺពីម្ចាស់ទឹកសត្វជ្រូក) ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។
ក្រុមការងារបាននាំយកវត្ថុតាង និងបទល្មើសទាំងនេះទៅរក្សាទុកនៅចត្តាឡីស័ក របស់អគ្គដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ដើម្បីចាត់ការទៅតាមនីតិវិធី៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
全部评论 (0)
暂无评论