发布作品

简体中文

TNAOT News

· 03-19

១៧ថ្ងៃ ក្នុងខែមីនា មានភ្ញៀវទេសចរទិញសំបុត្រតាមបញ្ជរលក់សំបុត្រជាង ២៦ម៉ឺននាក់ ចូលទស្សនារមណីយដ្ឋានអង្គរ

#ភ្ញៀវទេសចរ# #គ្រឹះស្ថានអង្គរ# #ប្រព័ន្ធឌីជីថល# #NEW NEWS# #សង្គម# #ខេត្តសៀមរាប# #ព័ត៌មានសង្គម#

2426

ការអនុវត្ដកំណែទម្រង់ប្រព័ន្ធលក់សំបុត្រ និងការត្រួតពិនិត្យសំបុត្រសម្រាប់ភ្ញៀវទេសចរអន្ដរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ ដោយប្រព័ន្ធឌីជីថលបានដំណើរការទៅយ៉ាងល្អប្រសើរ ខណៈរយៈពេល១៧ថ្ងៃ ក្នុងខែមីនានេះ មានភ្ញៀវទេសចរទិញសំបុត្រតាមបញ្ជរលក់សំបុត្រជាង ២៦ម៉ឺននាក់ និងប្រមាណជាង ៤,០០០នាក់ ក្នុងមួយថ្ងៃ។

ឯកឧត្ដម លី សែ អគ្គនាយកគ្រឹះស្ថានអង្គរ បានឱ្យដឹងថា ចាប់ពីថ្ងៃទី១-១៧ ខែមីនា ឆ្នាំ២០២៥នេះ ភ្ញៀវទេសចរទិញសំបុត្រតាមបញ្ជរលក់សំបុត្រ មានចំនួន ២៦៣,៥៥០នាក់ ក្នុងនោះទិញតាមម៉ាស៊ីនស្វ័យប្រវត្ដិមានចំនួន ៥,៤០០នាក់ ទិញសំបុត្រតាមអនឡាញ ៦០,៣៧២នាក់ ទិញតាម Mobile App មានចំនួន ១៩ ៩៦១នាក់ ខណៈក្នុងមួយថ្ងៃមានភ្ញៀវទិញសំបុត្រចូលទស្សនារមណីដ្ឋានអង្គរប្រមាណ ៤,០០០នាក់។

គួរបញ្ជាក់ផងដែរថា ការលក់សំបុត្របែបនេះ បានដំណើរការល្អប្រសើរលើសពីការរំពឹងទុក ជាពិសេសភ្ញៀវទេសចរទស្សនារមណីយដ្ឋានអង្គរជាលក្ខណៈគ្រួសារ ដែលពួកគាត់មានការពេញចិត្ដដែលបានបង្កើតការលក់សំបុត្រមានភាពងាយស្រួលដល់ពួកគាត់។ ប៉ុន្តែបើទោះបីមានការលក់សំបុត្រសម្រាប់អ្នកទេសចរទស្សនារមណីយដ្ឋានអង្គរដោយប្រព័ន្ធឌីជីថលក្ដី ប៉ុន្ដែភ្ញៀវទេសចរអន្ដរជាតិនៅតែទិញសំបុត្រនៅគ្រឹះស្ថានអង្គរ ដែលភាគច្រើនជាភ្ញៀវទេសលក្ខណៈក្រុមហ៊ុន ដែលមានប្រមាណ ៧៥%ោផងដែរ៕

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (3)

អូនតា លេខកូដ63230368

· 03-21

👍👍

Dy Nara007

· 03-19

Ggg

NANGFONG

· 03-19

☺️☺️☺️

  • 1
前往