
TNAOT News
· 03-20
សូមកុំយកគំរូតាម! ករណីហិង្សាប្ដីចាប់បោកក្បាលប្រពន្ធទៅលើបេតុង បណ្ដាលឲ្យស្លាប់ភ្លាមៗ
#NEW NEWS# #សង្គម# #ករណីហិង្សា# #ព័ត៌មានសង្គម# #ខេត្តឧត្តរមានជ័យ#
4972
ករណីហិង្សាដោយចេតនាប្ដីចាប់បោចសក់ប្រពន្ធបោកក្បាលទៅលើបេតុង បណ្ដាលឲ្យបែកក្បាលជាច្រើនកន្លែង និងបានស្លាប់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ នៅនៅចំណុចខាងត្បូងផ្សារសំរោង ស្ថិតក្នុងភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ជនសង្ស័យឈ្មោះ អ៊ុក អួន ហៅ លី ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ: កម្មករ មានទីលំនៅភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង
ជនរងគ្រោះឈ្មោះ ចាន់ ស្រីរ័ត្ន ភេទស្រី អាយុ ៣៣ឆ្នាំ មុខរបរ: នារីខារ៉ាអូខេ មានទីលំនៅភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង
ក្រោយទទួលបានព័ត៌មានខាងលើ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង ចុះដល់ទីតាំងកើតហេតុធ្វើការត្រួតពិនិត្យ និងឃាត់ខ្លួនជនសង្ស័យយកមកសាកសួរដោយជនសង្ស័យខាងលើ បានឆ្លើយសារភាពថាថា ÷ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ១១:៣០នាទី រូបខ្លួនបានទៅផឹកស្រានៅផ្ទះជាមួយឈ្មោះ សំ ភេទប្រុស អាយុ ៤៥ឆ្នាំ និងឈ្មោះ ហាវ ភេទប្រុស អាយុ ៣៤ឆ្នាំ រហូតដល់ម៉ោងប្រហែល ១៧:១០នាទី រូបខ្លួនក៏បានទិញស្រាជាងកន្លះកេសទៅផឹកលេងបន្តនៅផ្ទះពួកម៉ាកឈ្មោះ ទុន សម្បត្តិឧត្តម ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ក្នុងពេលរូបខ្លួនកំពុងអង្គុយផឹកស្រាអស់ប្រហែលជា ៣កំប៉ុង ស្រាប់តែប្រពន្ធរបស់ខ្លួនឈ្មោះ ចាន់ ស្រីរ័ត្ន បានខលទូរសព្ទប្រាប់ថាមកដឹកខ្លួនត្រឡប់ទៅផ្ទះវិញ មួយសន្ទុះក្រោយមក ប្រពន្ធរបស់ខ្លួនក៏បានមកដល់ហើយក៏កើតមានការឈ្លោះប្រកែកគ្នា ពេលនោះប្រពន្ធរបស់ខ្លួនបានជេរប្រមាថយ៉ាងច្រើនធ្វើឲ្យរូបខ្លួនខឹងយ៉ាងខ្លាំង ហើយក៏ផ្ទុះទៅចាប់បោចសក់ប្រពន្ធបោកក្បាលទៅលើបេតុងជាច្រើនដងបណ្ដាលឲ្យបែកក្បាលជាច្រើនកន្លែងហូរឈាមសន្លប់បាត់ទៅ ក្រោយពីធ្វើសកម្មភាពរួចស្រាប់តែមានសមត្ថកិច្ចមកដល់ហើយមកនាំរូបខ្លួនទៅកាន់អធិការដ្ឋាននគរបាលក្រុងសំរោង ធ្វើការសាកសួរ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញផែនការងារនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងសំរោង កសាងសំណុំរឿង និងបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដើម្បីចាត់ការបន្តផងដែរ៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
ប្រពន្ធថ្លៃថ្នូរគេមិនប្ដូរកិត្តិយស ទៅឈ្លោះជាមួយស្រី ឬប្រពន្ធចុងដែលបានត្រឹមជាស្រីកំដរការសប្បាយមួយពេលៗរបស់គេនោះឡើយ

ប្ដីអ្នកមិនស្មោះនឹងអ្នកទេ! បើប្ដីអ្នកចេញសញ្ញា ៤ នេះ បង្ហាញថា គេកំពុងតែលួចក្បត់អ្នកមានស្រីខាងក្រៅហើយ

ប្តីប្រពន្ធ៤ប្រភេទ នៅជាមួយគ្នាមិនបានយូរទេ មានរឿងរកាំរកូសមិនចេះចប់ឡើយ

មនុស្សស្រី ដាច់ខាត មិនយកមនុស្សប្រុសដែលអន់ជាងខ្លួន មកធ្វើប្ដីនោះឡើយ

全部评论 (0)