
TNAOT News
· 03-20
ក្រសួងវប្បធម៌ ស្រាយបំភ្លឺក្រោយមានការបង្ហោះលើបណ្តាញសង្គមថា “ភ្នំដូនពេញក្លាយជាកន្លែងសក្ការៈយួនហើយ”
#វត្តភ្នំដូនពេញ# #ក្រសួងវប្បធម៌# #NEW NEWS# #សក្ការៈបូជា# #សង្គម# #វិហារលោកតាព្រះចៅ# #ព័ត៌មានសង្គម#
2972
ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ បានចេញសេចក្តីបំភ្លឺ ក្រោយពីមានគណនីហ្វេសប៊ុកឈ្មោះ Bong Smey បានចុះផ្សាយដោយសរសេរចំណងជើងថា “ភ្នំដូនពេញក្លាយជាកន្លែងសក្ការៈយួនហើយ”។
ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងវប្បធម៌ បានលើកឡើងថា ការបង្ហោះរបស់ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Bong Smey គឺប្រាសចាកខុសពីការពិតដែលទាក់ទងនឹងប្រវត្តិ និងការតាំងនៅរបស់ "អ្នកតា ឬ លោកតាព្រះចៅ នៅលើរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ក្នុងចេតនាធ្វើឱ្យមហាជនមានការ យល់ច្រឡំចំពោះប្រវត្តិ និងការតាំងនៅរបស់ "អ្នកតា ឬលោកតាព្រះចៅ"។
ដើម្បីជៀសវាងឱ្យមានការភាន់ច្រឡំទៅលើប្រវត្តិអ្នកតា ឬលោកតាព្រះចៅ មន្ទីរវប្បធម៌ និង វិចិត្រសិល្បៈរាជធានីភ្នំពេញ បានរៀបរាប់នូវប្រវត្តិខ្លះៗដូចតទៅ៖ ផ្អែកតាមរឿងព្រេងនិទានតំណាលតមកថា អ្នកតា ឬលោកតាព្រះចៅ មានអាស្រមស្ថិតនៅ ជ្រុងខាងជើងព្រះវិហារ នៃរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ អ្នកតានេះកកើតឡើងស្រករគ្នានឹង កំណើតរាជធានីភ្នំពេញ។ តាមឯកសារបង្ហាញថា កាលពីដំបូងឡើយ អាស្រមអ្នកតាព្រះចៅ កសាងឡើង អំពីថ្មតូចមួយប៉ុណ្ណោះ។
ប៉ុន្តែក្រោយមកទៀត (ពុំដឹងពីកាលបរិច្ឆេទជាក់លាក់) អាស្រមនេះ ត្រូវបានវិវត្តន៍ ដោយបានរៀបចំឱ្យកាន់តែធំជាងមុន (ដូចឃើញសព្វថ្ងៃ) ហើយដាក់តម្កល់រូបសំណាកផ្សេងៗ អមមួយចំនួនទៀតដូចជា៖ យាយទេព, តាឥសី, តោ និងខ្លា នៅខាងមុខអាស្រមជាដើម។
ដោយមានជំនឿ និងការយល់ឃើញថា អ្នកតាព្រះចៅ ជាអមនុស្សដែលមាននាទីធំក្នុងការកាត់ ក្តីផង ជួយព្យាបាលជំងឺផង និងជាអ្នកគ្រប់គ្រងក្នុងតំបន់ផង (ក្នុងគ្រានោះ គេតម្កល់រូបសំណាក អ្នកតាព្រះចៅនៅកណ្តាល ភរិយានៅខាងឆ្វេង និងកូននៅខាងស្តាំ ហើយអ្នកមានជំនឿតែងចូលទៅ ពឹងពរក្នុងក្ដីកង្វល់ផ្សេងៗគ្នាដូចជា សុំឱ្យរកស៊ីមានបាន សុំឱ្យជាសះស្បើយពីជំងឺ សុំឈ្នះល្បែង សុំឱ្យ រកឃើញរបស់ សុំឱ្យឈ្នះក្តី ។ល។ នៅពេលដែលការបន់ស្រន់បានសម្រេចនោះ គេតែងថ្វាយក្បាល ជ្រូក មាន់ស្ងោរ (ឬមាន់រស់) ផ្កាភ្ញី នំចំណី ផ្លែឈើ ទឹកអប់ ក្រណាត់ គ្រឿងអលង្ការ មាស ប្រាក់ ស្ពាន់ ជាដើម។ ក្រោយៗមកទៀត ដោយសារមានជនជាតិចិន មានជំនឿលើ អ្នកតាព្រះចៅ គេក៏ធ្វើអាស្រម ថ្មីស្រោបពីលើ ។ ករណីនេះបានធ្វើឱ្យមនុស្សជំនាន់ក្រោយមួយចំនួនយល់ច្រឡំថា អ្នកតាព្រះចៅ ជាអ្នកតាចិន។ ហេតុនេះទើបនៅពេលចូលឆ្នាំចិន គេក៏នាំគ្នាទៅសែនព្រេន ឬកាត់ឆុង និងសុំពរជ័យពី អ្នកតាព្រះចៅ។ តាមការពិតលោកតាព្រះចៅមានប្រវត្តិ និងការតាំងនៅជាយូរលង់ណាស់មកហើយ។
ដោយឡែកការវិវឌ្ឍន៍របស់ទីតាំងដ៏យូលង់រហូតដល់បច្ចុប្បន្នបានក្លាយជាទីកន្លែងគោរពសក្ការៈរបស់ប្រជាជនគ្រប់ជាតិសាសន៍ដោយមិនប្រកាន់ពូជសាន៍នោះឡើយ។ ទីតាំងនេះក៏ជាទីតាំងបេតិកភណ្ឌអរូបី មនុស្សជាតិដែលជាអត្តសញ្ញាណរាជធានីភ្នំពេញ។
អាស្រ័យហេតុនេះ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានអំពាវនាវដល់សាធារណជន អ្នកសារព័ត៌មាន ជាពិសេសអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម សូមកុំមានការយល់ច្រឡំ និងសូមកុំចូលរួមចែករំលែកព័ត៌មានក្លែងក្លាយនេះបន្តទៀតនាំឱ្យប៉ះពាល់ ដល់វប្បធម៌ប្រវត្តិសាស្ត្រដ៏ល្អផូរផង់របស់ខ្មែរផងដែរ៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
ទេសចរណ៍វប្បធម៌ ទេសចរណ៍ព្រិលទឹកកក និងទេសចរណ៍ក្រៅតំបន់រងាទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង

សិស្សបឋមសិក្សាក្វាងស៊ី សម្តែងសិល្បៈ"ផ្លាស់ប្តូរមុខមាត់" បាននាំឱ្យអភិបាលក្រុងប្រទេសអាស៊ានសើច #ការសន្ទនាអភិបាលក្រុងសកល-ណាននីង #បេតិកភណ្ឌវប្បធម៌អរូបីអបអរសាទរឆ្នាំថ្មីចិន #ការធ្វើដំណើរវប្បធម៌ចិន

ដកបទពិសោធពីលើលំហវប្បធម៌ឌីជីថលតាមអនឡាញ

ក្មេងជំនាន់ក្រោយបន្តអភិរក្សបេតិកភណ្ឌវប្បធម៌អរូបីចម្រៀងរបស់ជនជាតិ Zhuang និងប្រើការបកស្រាយទាន់សម័យដើម្បីផ្សព្វផ្សាយ

全部评论 (0)