
TNAOT News
· 03-20
Admin ជីងចក់ ភ្ញាក់ខ្លួនដឹងកំហុសបានចេញវីដេអូសុំទោសទៅកាន់ផលិតកម្ម Galaxy ដែលលោកធ្លាប់បានប្រើពាក្យឌឺដងកន្លងមក
#Galaxy Navatra# #NEW NEWS# #ពូចក់# #កម្សាន្ត# #តារាខ្មែរ#
3328
លោក ជឿន ប៊ុនចក់ ដែលភាគច្រើនស្គាល់លោក ក្នុងឈ្មោះថា Admin ជីងចក់ ជាអ្នកអត្ថាធិប្បាយការប្រកួតកីឡាដ៏ល្បីមួយរូបក្នុងបណ្តាញសង្គម បានបង្ហោះវីដេអូឃ្លីបខ្លីមួយកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ សុំទោសទៅកាន់ផលិតកម្ម Galaxy Navatra ដែលកន្លងមកលោកធ្លាប់បានប្រើពាក្យឌឺដងលើសលួសប៉ះពាល់ដល់ក្រុមហ៊ុន។
ក្នុងនោះអ្នកអធិប្បាយកីឡារូបនេះបានលើកឡើងថា៖ «ខ្ញុំបាទ ជីងចក់ សូមធ្វើការសុំទោសដល់ក្រុមហ៊ុន Galaxy Navatra Group និង ផលិតកម្ម Galaxy Navatra ដែលកន្លងមកខ្ញុំបាននិយាយញ៉ុះញុងឌឺដងលេងដើចលើសលស់ធ្វើប៉ះពាល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ក្រុមហ៊ុន សង្ឃឹមថាក្រុមហ៊ុន មេត្តាអភ័យទោសដល់ខ្ញុំបាទដោយក្ដីអនុគ្រោះ ប្រសិនបើមានការធ្វើបែបនេះលើកក្រោយទៀតលោកនឹងហ៊ានប្រឈមមុខចំពោះមុខច្បាប់»។
ក្រោយពីបានឃើញបែបនេះហើយគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈ លោក ចក់ ទើបតែមានមុខក្នុង MV បទ«សៅអើយនាងសៅ» រួមគ្នាជាមួយលោកឧកញ៉ា ខេមរៈ សិរីមន្ត របស់ផលិតកម្ម Galaxy Navatra ស្រាប់តែកន្លងមិនបានប៉ុន្មានសប្ដាហ៍ផង បែបជាចេញនូវឃ្លីបសុំទោសបែបនេះ ធ្វើឲ្យគ្រប់គ្នាសម្ដែងការងើងឆ្ងល់ និងបានចូលខមិនបែបលេងសើចជាច្រើនហូរហែរ ដោយលើកឡើងស្រដៀងៗគ្នាថា« ពូចក់ពីមុនបាត់ទៅណា?សងពូចក់ខ្ញុំពីមុនមកវិញមក»៕ សម្រួលដោយ៖ Sun Darasy
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
មនុស្សឆ្លាតនឹងមិននិយាយសុំទោសក្នុងស្ថានភាពទាំង ៥ នេះទេ តែមនុស្សល្ងង់នឹងធ្វើផ្ទុយពីនេះ

ពាក្យសម្ដីក្នុងស្ថានភាពទាំង ៣ នេះកុំសូវជឿពេក ភាគច្រើន ច្រើនតែមិនមែនជាពាក្យពិតឡើយ

មនុស្សដែលនិយាយពាក្យទាំង៣នេះជាញឹកញាប់ មិនគួរសេពគប់ជាមួយទេ បើអាចត្រូវកាត់ផ្តាច់ទំនាក់ទំនងចោល

៣យ៉ាងដែលអ្នកមិនគួរនិយាយលេងសើចជាដាច់ខាត បើមិនចង់បាត់បង់គ្រប់យ៉ាង

全部评论 (5)
Thanak123
· 03-21
😍😍
លី ផានី
· 03-21
😍
Slim isad
· 03-21
💙
អូនតា លេខកូដ63230368
· 03-20
👌👌
កូដណែនាំ 91815366
· 03-20
👌👌
- 1
前往页