
TNAOT News
· 03-20
អង្គការវ័តធឺអេតកម្ពុជា (Water Aid) និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល ប្រកាសជ័យលាភីគ្រួសារគំរូលើផ្នែកអនាម័យ និងទឹកស្អាត
#ខេត្តកណ្ដាល# #ទឹកស្អាត# #សង្គម# #អង្គការវ័តធឺអេតកម្ពុជា# #DEVELOPING NEWS# #ព័ត៌មានសង្គម#
2817
អង្គការវ័តធឺអេតកម្ពុជា (Water Aid) និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល ប្រគល់វិញ្ញាប័នប័ត្រដល់គ្រួសារគំរូជិត១២៥គ្រួសារ ដែលបានប្រតិបត្តិទំលាប់អនាម័យ និងប្រើប្រាស់ទឹកស្អាតស្របទៅគោលការណ៍កំណត់របស់អាជ្ញាធរមូលដ្ឋាន។ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ អង្គការ Water Aid កម្ពុជា និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាលបានប្រារព្ធពិធីអបអរសាទរគ្រួសារគំរូ ដែលធ្វើឡើងសាលាស្រុកខ្សាច់កណ្តាល ដើម្បីផ្តល់ការអបអរសាទដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះដែលកំពុងអនុវត្តន៍ទំលាប់ល្អ ផ្នែកអនាម័យ និងប្រើប្រាស់ទឹកស្អាត ព្រមទាំងលើកទឹកចិត្តអោយគាត់បន្តនូវទំលាប់ប្រតិបត្តិ អនាម័យ និងប្រើប្រាស់ទឹកស្អាតជាប្រចាំ។
លោក ហឿន ទ្រី អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកណ្ដាល បានលើកឡើងកាលពីម្សិលមិញថា វិស័យទឹកស្អាត និងអនាម័យ គឺជាវិស័យមួយដែលមិនអាចខ្វះបាន ហើយវាក៏ជាគោលនយោបាយរបស់ប្រមុខរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិប្រកបទៅដោយចីវរភាព។ លោកបានបន្ថែមថា បច្ចុប្បន្នមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ បាន សហការជាមួយអង្គការដៃគូរអភិវឌ្ឍន៍នានា ដើម្បីជម្រុញឲ្យគ្រប់ខ្នងផ្ទះនានានៅទូទាំងប្រទេសកម្ពុជាមានបង្គន់អនាម័យ និងមានទឹកស្អាតប្រើប្រាស់គ្រប់ខ្នងផ្ទះ។ “ខ្ញុំមើលឃើញថាបច្ចុប្បន្ន មានប្រជាពលរដ្ឋមួយចំនួននៅមិនទាន់មានការយល់ដឹងទៅលើការរក្សាអនាម័យនៅក្នុងគ្រួសារ និង ប្រើប្រាស់ទឹកស្អាតនៅឡើយទេ ហេតុដូច្នេះ ខ្ញុំសង្ឃឹមថាពលរដ្ឋនិងប្ដូរឥរិយាបទរបស់ពួកគេ ដើម្បីអោយខេត្តកណ្ដាលទទួលជោគជ័យ ODF+ នាពេលអនាគត”។
លោកស្រី ឡុង ណាវី អភិបាលរងស្រុកទទួលបន្ទុកទឹកស្អាត និងអនាម័យ បានលើកឡើងថា កម្មវិធីគ្រួសារក្រីក្រគំរូ ផ្នែកទឹកស្អាត និងអនាម័យ បង្កើតឡើងក្នុងគោលបំណង ដើម្បីធ្វើការជម្រុញលើក ទឹកចិត្តទៅដល់គ្រួសារ ឬខ្នងផ្ទះដែលខិតខំផ្លាស់ប្តូរឥរិយាបទតមារយៈបង្កើតទម្លាប់ល្អ លើការប្រតិបត្តិអនាម័យ ដូចជាប្រើប្រាស់បង្គន់ ពិសារទឹកស្អាតសុវត្ថិភាព លាងដៃជាមួយសាប៊ូ ព្រមទាំងសម្អាតបរិស្ថានជុំវិញផ្ទះបានស្អាតជាប្រចាំ។ លោកស្រីបានបន្ថែមថា កម្មវិធីនេះក៏បានលើកទឹកចិត្តអោយពលរដ្ឋបន្តនូវទំលាប់ប្រតិបត្តិជាប្រចាំ ជំរុញដល់គ្រួសារដទៃទៀតក្នុងសហគមន៍ ចាប់ផ្តើមផ្លាស់ប្តូរទំលាប់ និងយកគំរូតាម គ្រួសារដែលទទួលបានជ័យលាភី និងបង្កើនការយល់ដឹងបន្ថែមដល់អ្នកពាក់ព័ន្ធនូវអត្ថប្រយោជន៍ នៃការលើក កម្ពស់វិស័យទឹកស្អាត និងអនាម័យ ដើម្បីឆ្លើយតបទៅ។ លោកស្រីលើកឡើងយ៉ាងដូច្នេះថា៖ “ខ្ញុំសូមអរគុណចំពោះអង្គការវ័តធឺអេតកម្ពុជា ដែលបានយកចិត្តទុកដាក់ចំណាយ ទាំងថវិការ ពេលវេលា និងសម្ភារៈចូលរួមគាំទ្ររាល់សកម្មភាពជាច្រើន មានដូចជា ការចូលរួមបដិភាពសាងសង់ បង្គន់អនាម័យ ការតភ្ជាប់បណ្តាញទឹកស្អាត ជូនគ្រួសារក្រីក្រ ងាយរងហានីភ័យ”។
លោកស្រី ហ៊ាង ភារុណ ប្រធានកម្មវិធីទឹកស្អាត និងអនាម័យនៃអង្គការវ័តធឺអេតកម្ពុជា បានលើកឡើងថា សម្រាប់និតិវិធីវាយតម្លៃគ្រួសារគម្រូពិតជាធ្វើទៅដោយសុក្រិត និងតម្លាភាព ខណៈលោកស្រីសង្កេតឃើញថា នៅទូទាំងស្រុកខ្សាច់កណ្ដាលមានប្រជាពលរដ្ឋប្រមាណ៦៧០គ្រួសារដែលបានដាក់ពាក្យមកប្រកួតប្រជែងកម្មវិធីមួយនេះ ខណៈអង្គការវ័តធឺអេតកម្ពុជា និងន្ទីអភិវឌ្ឍន៍ជនបទខេត្តកណ្តាល វាយតម្លៃលទ្ធផលគ្រួសារគំរូជាប់ជាជ័យលាភីចំនួន ១២៥គ្រួសារ តែប៉ុណ្ណោះ។
លោកស្រីលើកឡើងយ៉ាងដូច្នេះថា៖ “ចឹងបានយើងផ្ដល់ផ្ដល់សញ្ញាប័ត្រគ្រួសារគំរូជូនពួកគាត់ ដើម្បីរំលឹកដល់ប្រជាពលរដ្ឋថា ពួកគាត់ធ្លាប់ជាគ្រួសារជាប់ជ័យលាភីទឹកស្អាត និងអនាម័យ ហេតុដូច្នេះ ពួកគេទាំងនោះមិនអាចភ្លេចខ្លួនបានទេ ហើយកម្មវិធីនេះ ខ្ញុំជឿជាក់ថា នឹងជម្រុញអោយគ្រួសារដ៍ទៃនិងអនុវត្តន៍តាម”។
គួរបញ្ជាក់ថា ទឹកស្អាតនិងអនាម័យ គឺជាផ្នែកមួយដ៏សំខាន់នៃសេវាថែទាំសុខភាព និងជួយការបង្ការនូវការចម្លងរោគ ការពារ បុគ្គលិកសុខាភិបាល និងអ្នកជំងឺ ព្រមទាំងអ្នកដែលងាយរងគ្រោះដូចជា៖ ស្ត្រីមានផ្ទៃពោះ កុមារ និងជនពិការផងដែរ៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
គ្រួសារណាដែលមានលក្ខណៈ៣យ៉ាងនេះនឹងត្រូវវិនាសមិនថាអ្នកមានប៉ុណ្ណាក៏ដោយ

មិនថាគ្រួសារអ្នកមាន ឬ ក្រ ឲ្យតែមាន៣ចំណុចនេះ មិនយូរមិនឆាប់ នឹងក្លាយជាមនុស្សថ្លៃថ្នូរ

ដូនតាផ្តាំថា ផ្ទះដែលមាន៣យ៉ាងនេះជាសញ្ញានៃគ្រោះមហន្តរាយ បែកបាក់ខ្ចាត់ខ្ចាយគ្រប់ជំនាន់

ក្នុងគ្រួសារ បើអាចសូម «ជៀសវាងការប្រព្រឹត្ត៣យ៉ាងនេះ» ដើម្បីមានសុភមង្គល វិបុលភាពក្នុងគ្រួសារ និងសុភមង្គលយូរអង្វែង

全部评论 (3)
អូនតា លេខកូដ63230368
· 03-20
👍👍👍
កូដណែនាំ 91815366
· 03-20
👌👌
- 1
前往页