
TNAOT News
· 03-21
បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥
#ក្រុមហ៊ុន AirAsia# #ព្រឹត្តិការណ៍សមរាត្រី# #បណ្តុំព័ត៌មានថ្មីៗ# #សង្គម# #ព័ត៌មានសង្គម# #រដ្ឋបាលរាជធានីភ្នំពេញ# #ប៊ុន ផាក#
4257
១. ក្រុមហ៊ុន AirAsia ប្តេជ្ញាបង្កើនការតភ្ជាប់អ្នកធ្វើដំណើរ និងទេសចរមកកាន់ប្រទេសកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត
នាយកប្រតិបត្តិក្រុមហ៊ុន AirAsia បានប្តេជ្ញាបង្កើនការតភ្ជាប់ភ្ញៀវទេសចរមកកាន់ប្រទេសកម្ពុជា ខណៈកម្ពុជាគឺជាប្រទេសមួយមានសក្តានុពលសម្រាប់ការវិនិយោគលើវិស័យអាកាសចរណ៍។
២. ភ្ញៀវទេសចរប្រមាណជាង ២ម៉ឺននាក់សម្រុកទៅទស្សនា ព្រឹត្តិការណ៍ព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្តនាព្រឹកនេះ
នៅព្រឹកព្រលឹមថ្ងៃទី១ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ មានភ្ញៀវទេសចរប្រមាណជាង ២ម៉ឺននាក់សម្រុកទៅទស្សនា ព្រឹត្តិការណ៍ព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្តដែលត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍ដ៏អស្ចារ្យ។
៣. រថយន្តក្រុង ៥៩៧គ្រឿង ត្រៀមបម្រើប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ
រដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុងចំនួន ៥៩៧គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋដោយមិនបង់ប្រាក់ រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត និងកម្សាន្តសង្ក្រាន្តឆ្នាំថ្មី។
៤.ទីបំផុត! លោកគ្រូជោគជ័យ ប៊ុន ផាក បានចូលខ្លួនបំភ្លឺនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោយពីលើកឡើងពាក្យ “សន្តិភាព”
នៅព្រឹកនេះ លោកគ្រូជោគជ័យ ប៊ុន ផាក បានចូលខ្លួនមកបំភ្លឺនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយ ក្រោយលោកបានបង្ហោះព័ត៌មានលើបណ្តាញសង្គម ពាក់ព័ន្ធនឹងពាក្យសន្តិភាព។
៥. ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines អនុវត្តការរឹតបន្តឹងថ្មីលើ Power Bank ដើម្បីធានាសុវត្ថិភាពក្នុងអំឡុងពេលហោះហើរ
ចាប់ពីថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២៥ខាងមុខ គ្រប់អ្នកដំណើរទាំងអស់ដែលធ្វើដំណើរជាមួយ Malaysia Airlines, Firefly, និង MASwings ត្រូវតែកាន់ power bank របស់ពួកគេនៅនឹងខ្លួនគ្រប់ពេលវេលា ដើម្បីធានាសុវត្ថិភាពក្នុងអំឡុងពេលហោះហើរ។
៦.អាកាសយានដ្ឋាន Heathrow នៅទីក្រុងឡុងដ៍ប្រកាសបិទពេញមួយថ្ងៃ បន្ទាប់ពីអគ្គិភ័យឆាបឆេះ បណ្តាលឲ្យដាច់ចរន្តអគ្គិសនីរំខានដល់ជើងហោះហើររាប់រយ
អាកាសយានដ្ឋាន Heathrow របស់ចក្រភពអង់គ្លេសបាននិយាយថា ប្រកាសបិទពេញមួយថ្ងៃ បន្ទាប់ពីអគ្គិភ័យដ៏ធំមួយបានឆាបឆេះនៅស្ថានីយអគ្គិសនីក្បែរនោះ ដោយបានផ្តាច់ចរន្តអគ្គិសនីរំខានដល់កាលវិភាគហោះហើរជុំវិញពិភពលោក។
៧, សហភាពសហព័ន្ធយុវជនកម្ពុជា គ្រោងនឹងរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី៨ ឆ្នាំ២០២៥ ឆាប់ៗខាងមុខនេះ
បើយោងតាមសេចក្ដីជូនដំណឹងរបស់សហព័ន្ធសហភាពយុវជនកម្ពុជា កាលពីពេលថ្មីៗនេះ បានប្រកាសដល់ប្រធានសមាគមក្លឹបបាល់ទាត់ ដើម្បីត្រៀមចុះឈ្មោះក្នុងការប្រកួតបាល់ទាត់ “ពានរង្វាន់ Soccer League លើកទី៤ ឆ្នាំ២០២៥” ដែលនឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី០១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ ដោយមាន២ប្រភេទវិញ្ញាសា៖ វិញ្ញាសាបាល់ទាត់បុរស និងវិញ្ញាសាបាល់ទាត់នារី។
៨, កម្ពុជា កំពុងពិចារណាដាក់ “ត្រីបបែលយក្សទឹកសាប” និង “ត្រីប៉ាសាណាក” ដាក់បញ្ចូលក្នុងបញ្ជីប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់នៅកម្ពុជា
នៅថ្ងៃទី ១៩ មីនា ២០២៥ អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) កម្ពុជា បានលើកឡើងថា ត្រីបបែលយក្សទឹកសាបដែលមានឈ្មោះជាភាសាអង់គ្លេស Giant Freshwater Whipray (Stingray) និងឈ្មោះវិទ្យាសាស្ត្រ Urogymnus polylepis ត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ក្នុងឆ្នាំ២០២១ ជាប្រភេទជិតផុតពូជជាសាកល។
៩, កុំភ្លេចចូលរួមទស្សនាឲ្យច្រើនកុះករ! ពិធីប្រណាំងរទេះសាឡីគោលឿនឆ្នាំ២០២៥ នឹងប្រារព្ធធ្វើនៅថ្ងៃទី៧ ខែមេសា ខាងមុខនេះ
មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បានចេញសេចក្តីជូនដំណឹងស្តីពីពិធីប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ២០២៥ខាងមុខនេះ ស្ថិតក្នុងភូមិស្នេទី១ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
១០, គណៈកម្មាធិការ ICC-ព្រះវិហារ កោតសរសើរចំពោះវឌ្ឍនភាពការងាររបស់អាជ្ញាធរជាតិព្រះវិហារលើកិច្ចការអភិរក្ស និងអភិវឌ្ឍន៍នានានៅរមណីយដ្ឋាន និង ប្រាសាទ
គណៈកម្មាធិការសម្របសម្រួលអន្តរជាតិដើម្បីការពារនិងលើកតម្លៃរមណីយដ្ឋានវប្បធម៌ធម្មជាតិនៃប្រាសាទព្រះវិហារ (ICC-ព្រះវិហារ) បានរៀបចំកិច្ចប្រជុំពេញអង្គនិង បច្ចេកទេសលើកទី១០ នៅខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយ ឯកឧត្តម LI Qun អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌និងទេសចរណ៍ ជាសហប្រធានចិន និង ឯកឧត្តម Vanlalvawna BAWITLUNG អគ្គរដ្ឋទូតនៃស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ជាសហប្រធានឥណ្ឌា ព្រមទាំងតំណាងរដ្ឋសមាជិកចំនួន៥ប្រទេស រួមមាន បែលហ្សិក បារាំង ជប៉ុន ថៃ និងសហរដ្ឋអាមេរិក៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
ទស្សន៍ទាយជោគជតារាសីម្ចាស់ឆ្នាំទាំង ៣ ក្នុងឆ្នាំ ២០២៥ ជាឆ្នាំកាន់តែល្អប្រសើរ

លាភធំចាប់ផ្ដើមហូរចូលមកហើយ អ្នកឆ្នាំទាំង ៣ រាសីនឹងប្រែជាល្អប្រសើរ កាក់កបខ្លាំងក្នុងឆ្នាំ ២០២៥

ក្នុងឆ្នាំ ២០២៥ ខាងមុខ សម្រាប់ម្ចាស់ឆ្នាំទាំង ៣ អ្នកនឹងអ្នកសម្រេចបានជោគជ័យ គ្រប់កិច្ចការងារដែលអ្នកបានកំណត់ទុក

ចំនួនភ្ញៀវទេសចរចូលទស្សនាពិភពព្រិលទឹកកកHarbinឡើងដល់លើសពី១លាននាក់!

全部评论 (0)