
TNAOT News
· 03-25
ឃាត់ខ្លួនមុខសញ្ញាជនសង្ស័យ ០១នាក់ ករណីឆបោកលុយភ្ញៀវតាមប្រព័ន្ធបណ្តាញសង្គម Facebook
#NEW NEWS# #នាយកដ្ឋាននគរបាលទេសចរណ៍# #សង្គម# #ព័ត៌មានសង្គម# #ករណីឆបោក#
3688
សមត្ថកិច្ចនៃនាយកដ្ឋាននគរបាលទេសចរណ៍ អគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនបានមុខសញ្ញាជនសង្ស័យ០១នាក់ ក្នុងករណីឆបោកលុយភ្ញៀវតាមប្រព័ន្ធបណ្តាញសង្គមFacebook ដែលមានផេកឈ្មោះ សែនជ័យ ដង្ខៅជ្រូកសាច់, សេវាកម្មទិញលក់ កសិផល និងផលិតផលកសិកម្មកម្ពុជា, CAM-Growth Agri-Services Company, សេវាកម្មផ្គត់ផ្គង់មាន់ និងទាសាច់ គ្រប់ប្រភេទ, សេវាកម្មទិញលក់មាន់ស្រែកម្ពុជា, សេវាកម្មទិញលក់មាន់គ្រប់ប្រភេទ និងគណនីFacebook ឈ្មោះ Ratha Kim, Ratha Kim (ដង្ខៅ កសិកម្ម), ពាយ័ព្យដេប៉ូបោះដុំជ្រូកកណ្តុរ, សែនជ័យ ដង្ខៅជ្រូកសាច់, សេវាកម្មទិញលក់ មាន់ស្រែកម្ពុជា និងបានបង្កើតFacebook Pages និង Accounts ក្លែងក្លាយជាច្រើនទៀត ព្រមទាំងបណ្តាញតេលេក្រាម (Telegram) ដើម្បីឆបោកលុយពីជនបរទេស និងបងប្អូនប្រជាពលរដ្ឋខ្មែរស្លូតត្រង់ជាច្រើនករណី។
ជនសង្ស័យរូបនេះ ត្រូវបានគេស្គាល់ឈ្មោះថា គឹម រដ្ឋា ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅនៅភូមិខ្នាចខាងជើង ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ។
ក្រោយពីជំនាញសាកសួរ នៅចំពោះមុខមន្ត្រីនគរបាលយុត្តិធម៌ ជនសង្ស័យរូបនេះ បានសារភាពទទួលស្គាល់ថា ខ្លួនពិតជាបានធ្វើការឆបោកលុយពីជនជាតិខ្មែរ និងជនជាតិបរទេសជាច្រើនករណី តាមបណ្តាញសង្គមFacebook ពិតប្រាកដមែន ។
យ៉ាងណាមិញ សមត្ថកិច្ចអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ដែលរងគ្រោះពីការឆបោកលុយរបស់បុគ្គលឈ្មោះ គឹម រដ្ឋា អាចទំនាក់ទំនងមកដាក់ពាក្យបណ្តឹងបន្ថែមបាន នៅការិយាល័យនីតិវិធី នៃនាយកដ្ឋាននគរបាលទេសចរណ៍នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅរៀងរាល់ម៉ោងធ្វើការផងដែរ៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
全部评论 (2)
អូនតា លេខកូដ63230368
· 03-26
ź,👌👌
កូដណែនាំ 91815366
· 03-26
👌👌
- 1
前往页