
TNAOT News
· 03-25
ប្រទេសថៃប្រកាសយកពន្ធលើអ្នកផលិតមាតិកាលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងអ្នកលក់អនឡាញ
#អ្នកផលិតមាតិកា# #ប្រទេសថៃ# #NEW NEWS# #ព័ត៌មាន# #អ្នកលក់អនឡាញ# #ព័ត៍មានអន្តរជាតិ#
2954
នាយកដ្ឋានចំណូលថៃបានជំរុញឱ្យអ្នកផលិតមាតិកាលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងអ្នកលក់អនឡាញដាក់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំរបស់ពួកគេនៅចុងខែមីនានេះ ដើម្បីជៀសវាងការផាកពិន័យ។ អគ្គនាយកនៃនាយកដ្ឋានចំណូលថៃលោក Pinsai Suraswadi បានសម្តែងការព្រួយបារម្ភថា ចំពោះអ្នកដែលរកប្រាក់ចំណូលតាមបណ្តាញសង្គម ជាពិសេសអ្នករកប្រាក់ចំណូលលវ័យក្មេងជាច្រើន រួមទាំងអ្នកលក់តាមអនឡាញ អ្នកផលិតមាតិកា ដែលមិនដាក់ពន្ធលើប្រាក់ចំណូលខ្លួន។
លោក Pinsai បានព្រមានថាអ្នកដែលនាយកដ្ឋានចំណូលរកឃើញថាបានគេចពន្ធនឹងត្រូវបង់មិនត្រឹមតែចំនួនដែលជំពាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពិន័យ និងការប្រាក់ផងដែរ ដែលអាចបង្កើនការទទួលខុសត្រូវប្រាំដងនៃចំនួនទឹកលុយដើមជំពាក់។ ការស្ទង់មតិថ្មីៗនេះបានរកឃើញថាមនុស្សជាច្រើននៅក្នុងក្រុមនេះ ជាពិសេសបុគ្គលវ័យក្មេង ខកខានមិនបានរាយការណ៍ពីប្រាក់ចំណូលរបស់ពួកគេ ឬបង់ពន្ធនោះទេ។
ប្រទេសនេះមានអ្នកផលិតមាតិកាពេញម៉ោងនិង ក្រៅម៉ោង ប្រហែល២ លាននាក់ បានកើនឡើងដល់ ៩ លាននាក់។ វេទិកាពាណិជ្ជកម្មអេឡិចត្រូនិករបស់ប្រទេសថៃមានដូចជា Shopee, Lazada និង TikTok ដែលក្រុមអ្នកលក់អនឡាញប្រហែល ៣លាននាក់ប្រើប្រាស់ ខណៈដែលអ្នកផលិតមាតិកាប្រមាណ ២ លាននាក់អាចរកប្រាក់ចំណូលរាប់ពាន់លានបាត៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
全部评论 (2)
អូនតា លេខកូដ63230368
· 03-25
👌👌
កូដណែនាំ 91815366
· 03-25
👍👍
- 1
前往页