
TNAOT News
· 03-26
រដ្ឋបាលរាជធានីភ្នំពេញហាមដាច់ខាតសកម្មភាពមួយចំនួន និងចូលរួមការពារទប់ស្តាត់ទាំងអស់គ្នានៅឱកាសពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ
#NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #រដ្ឋបាលរាជធានីភ្នំពេញ#
3637
រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ បានចេញសេចក្តីណែនាំស្តីពីការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងរាជធានីភ្នំពេញ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។
ក្នុងនោះរដ្ឋបាលរាជធានីភ្នំពេញ បានជម្រាបជូនដំណឹងដល់ សាធារណជនទាំងអស់ឱ្យបានជ្រាបថា ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងរាជធានីភ្នំពេញ ក៏ដូចជារក្សាបាននូវប្រពៃណីជាតិ និងសេចក្ដីថ្លៃថ្នូរដ៏ផូរផង់របស់ជាតិ រដ្ឋបាលរាជធានីភ្នំពេញសូមអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗ ជាយុវជន យុវនារី សិស្ស និស្សិត និងកម្មករ កម្មការិនីទាំងអស់ដូចខាងក្រោម៖ សកម្មភាពហាមដាច់ខាត មិនឱ្យមានការនាំចូល ចែកចាយ និងដុតផាវ កាំជ្រួច ឬប្រើប្រាស់គ្រឿងផ្ទុះគ្រប់ប្រភេទ, ហាមការលេងល្បែងជះទឹក ការជះទឹកមានពណ៌ ឬទឹកកខ្វក់ គប់ស្បោងទឹក និងការវាយ ដោយរំពាត់ ឬឧបករណ៍ផ្សេងៗធ្វើឱ្យប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរនៅតាមដងផ្លូវ ដែលអាចនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ឬខូចខាតទ្រព្យសម្បត្តិ ព្រមទាំងមិនឱ្យមានការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនោះឡើយ។
លើសពីនេះទៀត រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹងដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗផងដែរ។
ជាមួយគ្នានេះ សម្រាប់គ្រប់ទីវត្តអារាម ទីកន្លែងគោរពសក្ការៈបូជា ក្រសួង ស្ថាប័ន មន្ទីរ អង្គភាព គ្រឹះស្ថានសិក្សា អង្គការ សមាគម ក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រប់ផ្សាររដ្ឋនិងផ្សារទំនើបឯកជន មជ្ឈមណ្ឌលកម្សាន្ត ម្ចាស់ទីតាំងអាជីវកម្មគ្រប់ប្រភេទ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមាន ស្មារតីប្រុងប្រយ័ត្នខ្ពស់ក្នុងការអុជទៀនធូប ភ្លើងចង្ក្រាន ធុងហ្គាស ការឆ្លងចរន្តអគ្គិសនី ឬការ ប្រើប្រាស់សារធាតុងាយឆេះផ្សេងៗ ជាពិសេសត្រូវផ្តាច់ចរន្តអគ្គិសនីមុនពេលចាកចេញ ដើម្បីបង្ការ និងទប់ស្កាត់គ្រោះអគ្គិភ័យដែលអាចកើតឡើងជាយថាហេតុផងដែរ៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
ឡាក់ឆុងខ្លាំងណាស់! ម្ចាស់ឆ្នាំទាំង ៣ ឈានដល់ឆ្នាំ ២០២៥ ត្រូវប្រុងប្រយ័ត្នឱ្យមែនទែន ក្រែងខាតបង់ធ្ងន់ធ្ងរ

ទស្សន៍ទាយជោគជតារាសីម្ចាស់ឆ្នាំទាំង ៣ ក្នុងឆ្នាំ ២០២៥ ជាឆ្នាំកាន់តែល្អប្រសើរ

ក្នុងឆ្នាំ ២០២៥ ខាងមុខ សម្រាប់ម្ចាស់ឆ្នាំទាំង ៣ អ្នកនឹងអ្នកសម្រេចបានជោគជ័យ គ្រប់កិច្ចការងារដែលអ្នកបានកំណត់ទុក

ទោះទំនាក់ទំនងជាមួយបងប្អូនរបស់អ្នកល្អប៉ុណ្ណាក៏ដោយ កុំបញ្ចេញរឿងទាំង ៣ នេះដោយបំពាន

全部评论 (1)
កូដណែនាំ 91815366
· 03-28
👍👍
- 1
前往页