
TNAOT News
· 03-26
អ្នកនាំពាក្យក្រសួងបរិស្ថានបញ្ជាក់ពីស្ថានភាពគុណខ្យល់នៅកម្ពុជា ខណៈកំពុងប្រែប្រួលនៅតាមតំបន់មួយចំនួន
#ឯកឧត្តម ខ្វៃ អាទិត្យា# #សង្គម# #DEVELOPING NEWS# #ព័ត៌មានសង្គម# #ស្ថានភាពគុណខ្យល់# #អ្នកនាំពាក្យក្រសួងបរិស្ថាន#
2870
ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ស្ថានភាពគុណភាពខ្យល់នៅកម្ពុជាកំពុងមានការប្រែប្រួលនៅតំបន់ខ្លះក្នុងរយៈពេល២៤ម៉ោង ខណៈតាមរយៈទិន្នន័យដែលស្រង់បានពីស្ថានីយ និងឧបករណ៍តាមដាននិងត្រួតពិនិត្យគុណភាពខ្យល់ទាំង៥៩កន្លែងនៅទូទាំងប្រទេសបានបង្ហាញនៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥នេះថា រាជធានីភ្នំពេញមានកម្រិតភាគល្អិតនិចល PM2.5 បានឡើងលើស ៥០មីក្រូក្រាមក្នុងមួយម៉ែត្រគូបខ្យល់ ដែលមានន័យថា សន្ទស្សន៍គុណភាពខ្យល់ស្ថិតក្នុងកម្រិត «មធ្យម» ស្ថិតក្នុងសន្ទស្សន៍គុណភាពខ្យល់ពណ៌លឿង។
ឯកឧត្តមបានបញ្ជាក់ថា ក្នុងស្ថានភាពគុណភាពខ្យល់បែបនេះ មនុស្សទូទៅអាចធ្វើសកម្មភាពក្រៅផ្ទះ «ធម្មតា» ខណៈកន្លងមកនេះគុណភាពខ្យល់នៅកម្ពុជា មិនទាន់មានការប្រែប្រួលខ្លាំង ឈានដល់កម្រិតប្រកាសអាសន្ន ដែលតម្រូវឲ្យមានការចាត់វិធានការ ការពារផ្សេងៗ ក្នុងកម្រិតក្រហមនោះទេ។ ឯកឧត្តមបានបន្ថែមថា ក្រសួងបរិស្ថានបានដាក់ចេញ គោលនយោបាយ «ផ្ទៃមេឃពណ៌ខៀវ» ដែលក្នុងនោះបានដាក់ពង្រាយ ឧបករណ៍និងស្ថានីយតាមដាន និងត្រួតពិនិត្យគុណភាព ខ្យល់ ជាប្រចាំចំនួន ៥៩ទីតាំង នៅទូទាំងប្រទេស។ លើសពីនេះក្រសួងបរិស្ថានមានស្ថានីយតាមដានតាមផ្កាយរណបចំនួន១កន្លែង និងរថយន្តចល័តចំនួន៣គ្រឿង ថែមផ្សេងទៀត ខណៈគុណភាពខ្យល់នៅកម្ពុជា គិតជាមធ្យមក្នុងរយៈពេល២៤ម៉ោង ហើយក្នុងរយៈពេល១សប្តាហ៍កន្លងមកនេះ លទ្ធផល កម្រិតភាគល្អិតនិចល PM2.5 ស្ថិតនៅក្រោមស្តង់ដារជាតិ ៥០មីក្រូក្រាមក្នុងមួយម៉ែត្រគូបខ្យល់។
ឯកឧត្តមបានគូសបញ្ជាក់ថា យ៉ាងណាមិញក្រសួងបាននិងកំពុងខិតខំធ្វើការតាមដានគុណភាពខ្យល់ និងជូនដំណឹងដល់សាធារណជនជាទៀតទាត់ ដើម្បីមានវិធានការការពារសុខភាពក្នុងករណីចាំបាច់។ លើសពីនេះឯកឧត្តមអ្នកនាំពាក្យក្រសួងបរិស្ថាន ក៏បានសំណូមពរដល់សាធារណជន បន្តចូលរួមអនុវត្តវិធានការ តាមការណែនាំ របស់សារាចរលេខ០១ របស់រាជរដ្ឋាភិបាល ស្តីពីការទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ជាពិសេសអនុវត្តវិធានការទប់ស្កាត់ និងបឈ្ឈប់ការដុត សំណល់កសិកម្ម គល់ជញ្ជ្រាំង ដុតទន្រ្ទានព្រៃ សំរាម សំណល់រឹង ប្លាស្ទិក ដែលជាប្រភពធ្វើឱ្យគុណភាពខ្យល់ធ្លាក់ចុះផងដែរ ៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
បើចង់មានសុខភាពល្អ ផ្លូវចិត្តប្រសើរ ចូរ«ខ្ជិល»ជាមួយរឿង៥ចំណុចនេះ

បទវិភាគ៖ប្រទេសចិនដែលកាន់តែមានវិបុលភាពនឹងបំពេញបន្ថែមស្ថិរភាពទៅក្នុងសេដ្ឋកិច្ចសកល

ទន្លេលឿងសម្រេចបាននូវការមិនដាច់លំហូរទឹករយៈពេល២៥ឆ្នាំជាប់ៗគ្នា

ពេលឱ្យកូនតូចគេងក្នុងម៉ាស៊ីនត្រជាក់ អ្នកម្តាយគួរចងចាំ៤ចំណុចនេះ ដើម្បីជួយកូនឱ្យជៀសផុតពីជំងឺផ្លូវដង្ហើម

全部评论 (2)
កូដណែនាំ 91815366
· 03-28
😲😲
អូនតា លេខកូដ63230368
· 03-26
👌👌
- 1
前往页